COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ អ្នក​យកបញ្ហាកូវីដ-១៩ ទៅលេងសើច​ ត្រូវប្រឈម​ចាប់ខ្លួន
01, Jul 2022 , 9:22 am        
រូបភាព
ដោយ: រួបរួម
 ផូសមួយ​ចាប់មួយ ផូសពីរចាប់ពីរ រឿងនេះ មិនមែនជាការលេងសើចទេ! នេះជាការ​ព្រមាន​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំំពោះបុគ្គល​ដែល​យក​ករណីកូវីដ-១៩ទៅ​លេចសើច។



ប្រមុខ​រដ្ឋាភិបាល​បាន​លើកឡើង​យ៉ាង​ដូច្នេះ ពីក្នុងពិធី​អបអរទិវាមច្ឆជាតិ ១កក្កដា នៅអាងត្រពាំង​ថ្ម ឃុំប៉ោយ​ចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កាលពី​ថ្ងៃម្សិលមិញ សម្តេចបាន​បញ្ជាក់ពីការចាប់ខ្លួន​បុរសម្នាក់ដែល​ដាក់ឈ្មោះខ្លួន​ថា អ៊ូខុង ដោយ​បុគ្គលដែល​រស់នៅខេត្តត្បូងឃ្មុំ​រូបនោះ បានបង្ហោះនៅលើ TikTok ដោយ​យកករណីស្លាប់​នៅ​ខេត្តកោះកុងជាយូរឆ្នាំ ថា ជាការ​ករណីស្លាប់ដោយសារកូវីដ-១៩ នាពេលបច្ចុប្បន្ន។

សម្តេច​ ហ៊ុន សែន បាន​ស្នើឲ្យអង្គការ​ក្រៅរដ្ឋាភិបាល​ពិចារណា​លើ​ករណីទាំងនេះ ព្រោះជាការបំពុលមួយ ដោយសារកម្ពុជា​មិនមាន​ករណីកូវីដ-១៩ ជាង​៥០​ថ្ងៃមកហើយ មុនពេលមាន​ការ​រាតត្បាតឡើង​វិញ នារយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។

សម្តេចបាន​បញ្ជាក់ឡើង​វិញថា នេះមិនទាក់ទង​នឹង​សិទ្ធិបញ្ចេញមតិនោះទេ វាជារឿងមិន​បានការ​ ដោយគ្រាន់តែជាការបំពុល​បរិយាកាសតែប៉ុណ្ណោះ។ «បើធ្វើ​ខុស មិនដាក់គុក​ ត្រូវធ្វើយ៉ាងម៉េច? »។ នេះជាការ​ចោទសួរ​របស់សម្តេច ហ៊ុន សែន ដែលអះអាងពីការ​ពង្រឹងការប្រឆាំងព័ត៌មាន​ក្លែងក្លាយ។

ទាក់ទង​នឹង​វ៉ាក់សាំង សម្តេចបន្តអំពាវនាវឲ្យពលរដ្ឋ​នាំគ្នាទៅចាក់ ដោយ​បច្ចុប្បន្ន កម្ពុជាមាន​ប្រមាណ​១០,៤លានដូសក្នុងស្តុក ហើយ​២០លាន​ដូសទៀត នឹង​មក​ដល់៕

© រក្សាសិទ្ធិដោយ thmeythmey.com