ជាតិ
NSPC បើកយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ដើម្បីបញ្ជ្រាបការយល់ដឹង
04, Jul 2022 , 8:47 pm        
រូបភាព
NSPC_បើកយុទ្ធសាស្រ្តទំនាក់ទំនង_និងផ្សព្វផ្សាយគាំពារសង្គម
NSPC_បើកយុទ្ធសាស្រ្តទំនាក់ទំនង_និងផ្សព្វផ្សាយគាំពារសង្គម
ភ្នំពេញ៖ អគ្កលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម(NSPC) ប្រកាសអនុវត្ត យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងស្ដីពីគោលនយោបាយនៃកម្មវិធីកិច្ចគាំពារសង្គម ដល់សាធារណជន។

 
 
NSPC បានរៀបចំ យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម សម្រាប់ការជំរុញការផ្សព្វផ្សាយបន្ថែមស្ដីពីប្រព័ន្ធកិច្ចគាំពារសង្គម ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់ទូលំទូលាយលើសេវាផ្សេងៗ ដែលពួកគេអាចទទួលបាន។ នេះបើតាមលោក ចន ណារិទ្ធ អគ្គលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ហើយបន្ថែមថា យុទ្ធសាស្រ្តនេះ គឺជាជំហ៊ានថ្មីមួយទៀត សម្រាប់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋាភិបាល ស្ដីពីកិច្ចគាំពារសង្គម។ 
 
សិក្ខាសាលាខាងលើ ប្រារព្ធឡើងនៅថ្ងៃទី៤កក្កដា ដែលមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិលប្រមាណ១០០នាក់។ យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សាព្វផ្សាយ មានគោលដៅ៦ចំណុច។ ទី១ គឺការប្រើប្រាស់ពុបណ្ដាញ ឬថ្នាលផ្សព្វផ្សាយដើម្បីធានាបាននូវសង្គតិភាព, ទី២ បង្កើតទិន្នន័យមូលដ្ឋាន ដើម្បីតាមដាន និងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធ, ទី៣ ធានាថាសារផ្សព្វផ្សាយអំពីគាំពារសង្គមកម្ពុជា និងយន្តការពាក់ព័ន្ធនឹងកម្មវិធី មានភាពត្រឹមត្រូវ, ទី៤ ផ្សព្វផ្សាយអំពីលទ្ធផលនៃការអនុវត្តកម្មវិធីគាំពារសង្គមកម្ពុជា, ទី៥ បង្កើតថ្នាលឬយន្តការក្នុងការផ្ដល់ និងផ្លាស់ប្ដូរព័ត៌មាន ជាមួយភាគីពាក់ព័ន្ធ និងទី៦ គឺការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ក្រសួងឬស្ថាប័នអនុវត្តន៍។ 


លោក_ចន_ណារិទ្ធ_អគ្គលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មាធិកា 
 
ក្នុងកម្មវិធីនេះ លោក ចន ណារិទ្ធ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសមស្រប សម្រាប់យុវជនមកពីក្រុមគ្រួសារក្រីក្រ ដើម្បីបង្កើតលទ្ធភាពក្នុងការចាប់យកជំនាញ និងមុខរបរ តាមរយៈការផ្តល់អាហារូបករណ៍និងមិនបង់ថ្លៃសាលា។ លើសពីនេះ រដ្ឋកំពុងអនុវត្ត «កម្មវិធីសាច់ប្រាក់ពលកម្ម - Cash for Work» ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមទីជនបទ និងផ្តល់ឱកាសការងារជូនពលរដ្ឋតាមមូលដ្ឋាន។ 
 
ដូច្នេះ ដើម្បីដឹងកាត់តែច្បាប់ពីកិច្ចរបស់រដ្ឋាភិបាលស្ដីពីកិច្ចគាំពារសង្គម អនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា៖ «ក្រុមជាតិគាំពារសងគមបានផ្ដួចផ្ដើមរៀបចំចងក្រងយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារនេះឡើង ដោយមានគោលដៅបង្ហាញ ការបញ្ជ្រាបការយល់ដឹង គោលបំណង សកម្មភាព គោលនយោបាយស្ដីពីកិច្ចគាំពារសង្គមដល់សារធារណជន ដឹងអំពីអត្ថប្រយោជន៍»។ នេះជាការលើកឡើងរបស់ អនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ 
 
ទន្ទឹមនឹងនេះ លោក ចន ណារិទ្ធ ក៏បានបញ្ជាក់ដែរថា រដ្ឋបានរៀបចំការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកសោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោម បទប្បញ្ញត្តិនៃច្បាប់ការងារ។ ការសម្រេចដាក់ឱ្យអនុវត្តនេះ ត្រូវបានប្រកាសថ្ងៃទី១កក្កដា ឆ្នាំ២០២២។
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com