ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ពិភាក្សាគ្នាជាថ្មីពីរដ្ឋធម្មនុញ្ញ
05, Jul 2022 , 5:57 pm        
រូបភាព
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែកុម្ភៈ ឆ្នាំ២០២១ (រូបពីទីស្តីការគណៈរដ្ឋមន្រ្តី)
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែកុម្ភៈ ឆ្នាំ២០២១ (រូបពីទីស្តីការគណៈរដ្ឋមន្រ្តី)
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានជូនដំណឹងជាសាធរណៈតាមរយៈគណនីហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ ក៏មានរបៀបវារៈនៃការពិភាក្សាគ្នាលើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» ផងដែរ។



តើការពិភាក្សាគ្នាលើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» មានន័យដូចម្តេច? អ្នកនាំពាក្យនៃស្ថាប័នមួយចំនួន ពុំទាន់អាចឆ្លើយនឹងសំណួរនេះបាននោះទេ។  
 
លោក ផៃ ស៊ីផាន មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«គ្រាន់តែទទួលបានរបៀបវារៈ តែខ្លឹមសារ អត់ទាន់ទទួលបានទេ។ [...] មាតិការរឿងខ្លះ អត់ទាន់ទទួលបានទេ ទាល់តែជិតដល់ថ្ងៃប្រជុំ បានគេទម្លាក់មកឲ្យ ព្រោះគេរៀបចំមិនទាន់គ្រប់គ្រាន់»។
 
ចំណែកលោក ព្រហ្ម វិចិត្រអក្សរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា ការងារហ្នឹងរបស់គណៈរដ្ឋមន្រ្តី បងសួរអ្នកនាំពាក្យខាងគណៈរដ្ឋមន្រ្តីទៅ ព្រោះខ្លឹមសារហ្នឹង [ខ្ញុំ] អត់បានដឹងទេ។ ហ្នឹងជាកិច្ចការផ្ទៃក្នុងរបស់នីតិប្រតិបត្តិ អត់ទាន់មកដល់នេះ [ក្រុមប្រឹក្សាធម្មនុញ្ញ] យើង អត់ទាន់បានដឹងទេ»។ 
 
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ត្រូវបានបញ្ចប់ គេ នឹងអាចដឹងចម្លើយថា ការពិភាក្សាលើ  «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» នេះ មានន័យយ៉ាងណា៕  
 

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com