ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះគណបក្សអនាគតជាតិចេញពីបញ្ជី
07, Jul 2022 , 4:27 pm        
រូបភាព
សម្តេច​ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។ រូបពី ហ្វេសប៊ុក សម្តេច ស ខេង
សម្តេច​ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។ រូបពី ហ្វេសប៊ុក សម្តេច ស ខេង
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ តាមមាត្រា១៩ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ។ ការលុបគណបក្សអនាគតជាតិ ដោយសារបក្សនេះ មិនទាន់បានចុះបញ្ជីក្នុងគណបក្សនយោបាយ៣ខែមកហើយ ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ខ ខេង បានសម្រចលើលិខិត ចុះថ្ងៃទី៧ កក្កដា​ ឆ្នាំ២០២២។



លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ គឺដោយសារបក្សនេះ គ្មានឯកសា និងលិខិតស្នាមមេដៃចុះបញ្ជីត្រឹមត្រូវ ។ « ការប្រមូលឯកសារស្នាមមេដៃមិនគ្រប់ ខ្ញុំមិនដឹងទេ ប៉ុន្តែរយៈពេល៣ខែមកហើយ មិនទាន់ឃើញយកឯកសារមកទេ មកដល់ពេលនេះហួសពេល៣ខែមកហើយ» ។ នេះបើតាមលោក សុភ័គ។ 
 
លោក សុភ័គ បន្ថែមថា គណបក្សនយោបាយណា ដែលមិនទាន់បានចុះបញ្ជីក្នុងរយៈពេល៣ខែ ស្របតាមបទប្បញ្ញាតិនៃច្បាប់ នោះមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ៕ 
 

Tag:
 សម្តេច ស ខេង
 ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com