អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេ(Park Café) បានពង្រីកសាខាថ្មី នៅផ្លូវជាតិលេខ៤​ ខេត្ដកំពង់់ស្ពឺ
08, Jul 2022 , 2:55 pm        
រូបភាព
ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយ ដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមន តាមបណ្តោយផ្លូជាតិលេខ៤ តែម្តង។

ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនទាំងក្នុងស្រុក និងបរទេស ទើបផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយ ដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូជាតិលេខ៤ ដើម្បឱ្យកាន់ងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរទៅរមណីយដ្ឋាន ឬខេត្តផ្សេងឆ្លងកាត់ខេត្តកំពង់ស្ពឺ កាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់​ និងភេសជ្ជៈសុខភាពជាមួយជម្រើសសម្បូរបែប។
 
ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៍តាមរយៈការបង្កើត ការងារព្រមទាំងបម្រើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុកភាព។



ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។ 
 
សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ កំពង់ស្ពឺ 
 
ផាកកាហ្វេសាខាកំពង់ស្ពឺ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda ផងដែរ​​ ជាពិសេស​ដឹកជូនឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ PARK CAFE ឬ លេខទូរស័ព្ទ៖ 023 990 990។
តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៌មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត ហ្វេសប៊ុកផេក៖​ Park Café


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com