ជាតិ
ផ្សិតក្ងោកសម្បូរដុះតាមព្រៃលើភ្នំគូលែន 
×![]()
ដោយ៖ ឈន សុផាត
សៀមរាប៖ ផ្សិតក្ងោក ជារុក្ខជាតិព្រៃម្យ៉ាង ដែលមានពណ៌សក្បុស ទំហំធំល្មម និងមានដើមមូលៗ សម្បូរដុះតាមព្រៃតូច-ធំនានានៅលើភ្នំគូលែន ហើយពេញនិយមសម្រាប់ពលរដ្ឋនៅលើភ្នំគូលែន។ ប្រជាសហគមន៍នៅទីនោះ តែងតែចូលព្រៃបេះផ្សិតក្ងោកនេះ ដើម្បីធ្វើម្ហូបអាហារ និងសម្រាប់អាជីវកម្មទៀតផង។ ផ្សិតក្ងោកនេះ ពួកគេលក់បានតម្លៃ១៥០០០រៀលក្នុង១គីឡូក្រាម ហើយសម្បូរបំផុតនារដូវវស្សា។
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖
Tag:
ផ្សិតក្ងោក
ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com