អត្ថបទពាណិជ្ជកម្ម
Park Café សហការ​ជាមួយ E-GetS ដើម្បីផ្តល់ជូនជម្រើសអាហារនិងភេសជ្ជៈ សុខភាពឲ្យកាន់តែមានភាពងាយស្រួល
11, Jul 2022 , 3:07 pm        
រូបភាព
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារ និងភេសជ្ជៈសុខភាព និងក្រុមហ៊ុនដឹកជញ្ជូនអាហារ​​E-GetS​ ដែលកំពុងពេញក្នុងប្រទេសកម្ពុជា បានចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដើម្បីផ្តល់ជម្រើសសម្បូរបែប និងងាយស្រលជូនអតិថិជន។ ពិធីចុះ MoUនេះ រៀបចំឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈអនុស្សារណៈ​នៃការ​យោគយល់​នេះ ក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសម្បូរបែប និងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថាអតិថិជនជាពលរដ្ឋខ្មែរ ឬអតិថិជនបរទេស ដែលធ្វើការ និងប្រកបអាជីវកម្មនៅកម្ពុជា ក្នុងការស្វែងរកអាហារ និងភេសជ្ជៈដែលល្អសម្រាប់សុខភាព តាមរយៈកម្មវិធីកុម្ម៉ង់ និងដឹកជញ្ជូនE-GetS ដែលជាជម្រើសបន្ថែមពីការទទួលទានក្នុងហាង។ 
 
លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា៖ « ការសហការនេះ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ជូនអាហារ និងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ផាសុកភាពរបស់អតិថិជនដោយអាហារគ្រប់មុខចម្អិនឡើងដោយផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ។ អ្វីដែលជាលក្ខណៈពិសេសដែលយើងផ្តល់ជូននោះ ដូចជាការប្រើប្រេងអូលីវ សម្រាប់ចម្អិនអាហារផ្សេង ដោយឡែកសម្រាប់ភេសជ្ជៈផាកកាហ្វេជ្រើសយកទឹកឃ្មុំសុទ្ធ និងទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ដូច្នេះអតិថិជនទទួលទានដោយទំនុកចិត្តខ្ពស់ »។ 
  


ក្នុងនោះផងដែរ លោក Sean Zhang ជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុនE-GetS បានបន្ថែមទៀតថា៖ «​​ ពួកយើងសហការគ្នាផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួល រហ័សទាន់ចិត្ត​ ជាមួយបទពិសោធប្រើប្រាស់យ៉ាងសម្បូរបែប,ជាមួយនឹងហាងដែលជាដៃគូសហការបស់យើងមាន រហូតជាង៥ ០០០ ហាង និងការបម្រើសេវា២៤ម៉ោង ជូនដល់អតិថិជន  ។ ម្យ៉ាងទៀតពួកយើង បន្តនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដល់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមបង្កើននូវឱកាសការងាជូនដល់យុវជននិងយុវតី និងសហគមន៍ទាំងមូលផងដែរ តាមរយៈកិច្ចសហការមួយនេះ »។  
 
ស្វែងយល់បន្ថែមអំពី ផាកកាហ្វេ និងអ៊ីហ្គេត៖
 
ភោជនីយដ្ឋាន ផាក កាហ្វេ ត្រូវបានបង្កើតឡើងដោយការតាំងចិត្តខ្ពស់ ជាមួយទិសដៅច្បាស់លាស់គឺ ក្លាយខ្លួនទៅជាភោជនីដ្ឋាន ដែលឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៤ដោយសហគ្រិនខ្មែរមួយក្រុម ផាក កាហ្វេគឺជាភោជនីដ្ឋានទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបម្រើអាហារគ្មានប៊ីចេងសម្រាប់គ្រប់មុខម្ហូប ទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ ផាក កាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារ ភេសជ្ជៈសុខភាពជូនអតិថិជន។
  


E-GetS ប្ដេជ្ញាចិត្តក្នុងការបង្កើតបណ្តុំសេវាកម្មដែលឈានមុខគេមួយតាមរយៈកម្មវិធីទូរស័ព្ទ។ តាមគោលការណ៍រីករាយជាមួយជីវិតងាយស្រួល និងយុទ្ធសាស្ត្រ ច្នៃប្រឌិតខ្ពស់តាមប្រព័ន្ធឌីជីថល  E-GetS ព្រមទាំងដៃគូសហការនានា មានការតាំងចិត្តយ៉ាងមុតមាំដើម្បីផ្តល់ជូនសេវាដល់អតិថិជនប្រកបដោយភាពងាយស្រួល និងមាន គុណភាពខ្ពស់ តាមរបៀបរស់នៅដ៏ជឿនលឿន។ E-GetS តែងតែគិតគូរដល់អតិថិជនជាចំបង និងធ្វើការយ៉ាងសកម្មដើម្បីបង្កើតតម្លៃសង្គមប្រកបដោយការទទួលខុសត្រូវ និង​នៅតែបន្តកិច្ចការស្រាវជ្រាវដើម្បីរិះរកបច្ចេកវិទ្យាថ្មីៗដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
 
អត្ថបទពាណិជ្ជកម្ម
 
 

© រក្សាសិទ្ធិដោយ thmeythmey.com