អត្ថបទពាណិជ្ជកម្ម
ទទួលបានកាដូរាល់ការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍
14, Jul 2022 , 8:59 am        
រូបភាព
ដើម្បីអបអរសាទរដល់ខួប១២០ឆ្នាំ នៃប្រតិបត្តិការប្រកបដោយភាពជោគជ័យ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីពិសេស សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រង ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ អតិថិជន​ អាចទទួលបានរង្វាន់ធំៗជាច្រើន រួមមាន ដំណើរកម្សាន្ត ម៉ូតូ ទូរស័ព្ទដៃ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។
 
ទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងចាប់ផ្តើមរៀបចំអនាគត សម្រាប់ការសិក្សាបុត្រធីតារបស់លោកអ្នក។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេករបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia)។
 
ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងប្រទេសជប៉ុន។ ដាយ អុិឈិ ឡាយហ្វ៍ ក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបំផុត ក្នុងប្រទេសជប៉ុន និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន តូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ក្នុងឆ្នាំ២០១០។ យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com