អត្ថបទពាណិជ្ជកម្ម
ភោជនីយដ្ឋាន ផាកកាហ្វេ បានប្រកាសបើកសម្ពោធជាផ្លូវការសាខាខេត្តកំពង់ស្ពឺ
15, Jul 2022 , 10:00 am        
រូបភាព
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៖ផាកកាហ្វេ បានបើកសម្ពោធជាផ្លូវការ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារនិងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្ត ដែលកំពុងរីកចម្រើន ក្នុងវិស័យទេសចរណ៍និងឧស្សាហកម្មមួយនេះ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ទិត វុទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ការបើកសម្ពោធនេះសបញ្ជាក់ពីការបោះជំហានមួយថ្មីទៀត ក្នុងការពង្រីកវិសាលភាព លើការបម្រើជូនអាហារ និងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេ ដែលជាភោជនីដ្ឋានដែលឈានមុខគេ និងពេញនិយម លើអាហារដែលល្អដល់សុខភាពជាមួយនឹងមុខម្ហូបសម្បូរបែបដែលចម្អិនឡើង ដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។
  


លោក ហេង សេងលីប្រធានក្រុមអគ្គនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប បានបញ្ជាក់ថា៖ « វត្តមាន ផាកកាហ្វេ លើផ្លូវជាតិលេខ ៤​ ក្នុងខេត្តកំពង់ស្ពឺនេះជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ​ ការបង្កើតការងារ​ជាង៣០កន្លែងនិងការបណ្តុះបណ្តាលធនធានមនុស្ស តាមលក្ខណៈស្តង់ដាអន្តរជាតិ  ជាពិសេសជំរុញការប្រើប្រាស់ផលិតផលកសិកម្ម​​ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើងក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ »។​  
 
ក្នុងឱកាសបើកសម្ពោធនេះដែរ ផាកកាហ្វេក៏នាំយក ម៉ាសចំនួន ៥០០​ ប្រអប់ អាល់កុលលាងដៃចំនួន​ ១៥០ លីត្រ និងសម្ភារមួយចំនួនទៀតសម្រាប់ជាការចូលរួមការពារ និងគាំទ្រដល់សហគមន៍ ក្នុងការបង្ការជំងឺកូវីដ-១៩ ផងដែរ។
  


សម្រាប់ប្រជាជនខេត្តកំពង់ស្ពឺភ្ញៀវទេសចរ​ និងអ្នកដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ អាចស្វែងរកទីតាំងរបស់ ផាក កាហ្វេកំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅ ភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ នៅលើផ្លូវជាតិលេខ ៤ តែម្ដង។ 
 
កាន់តែងាយស្រួលលោកអ្នកអាចធ្វើដំណើរតាមGoogle maps ៖ (https://goo.gl/maps/bQnYdPknUEbuDCeV6)។  
  


សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់៖
 
·        លេខទូរសព្ទ៖ 023 990 990
·        កម្មវិធីទូរសព្ទ PARK CAFE ៖(http://bit.ly/ParkCafeApp)
·        Telegram Channel: (https://t.me/PARKCAFEKH)
·​        ហ្វេសប៊ុកផេក៖ Park Café ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com