ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​រួម​ភេទ​ហើយ​ដេកលក់​ភ្លាម​អញ្ជឹង​?
15, Jul 2022 , 11:29 pm        
រូបភាព
​ការ​ដែល​ធ្វើឱ្យ​មនុស្ស​ប្រុស​ងងុយគេង​ក្រោយ​ពី​រួមភេទ​រួច វា​អាច​ដោយសារតែ​អ័រម៉ូន Prolactin ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុង​ខ្លួន​របស់​បុរស​ក្រោយ​ពី​រួមភេទ​រួច​។ ជាមួយគ្នានេះដែរ ក្នុងពេល​រួមភេទ វា​ក៏​មាន​ការកើនឡើង​អ័រម៉ូន​មួយទៀត​ឈ្មោះថា Oxytocin ដែរ ដែល​ជា​អ័រម៉ូន​ជួយ​បំបាត់​ភាព​ស្ត្រេ​ស​ក្នុង​អារម្មណ៍​មនុស្ស​ប្រុស ហើយ​វា​នេះ​ហើយ​ជា​អ្នក​ធ្វើ​ឱ្យ​បុរស​គ្រប់​គ្នា​មាន​អារម្មណ៍​ធូរស្រាល និង​ងាយ​នឹង​ងងុយគេង​។



បើសិន​ជា​អ្នក​រួម​ភេទ​ពេល​បិទ​ភ្លើង​នោះ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​រាងកាយ​ឱ្យ​បញ្ចេញ​អ័រម៉ូន​មួយ​ទៀត​ឈ្មោះ​ថា Melatonin ដើម្បី​ប្រាប់​ថា​គេង​។​នៅ​ពេល​ក្នុង​ខ្លួន​មាន​អ័រម៉ូន Prolactin, Oxytocin និង Melatonin ក្នុង​ពេល​តែ​មួយ​បែប​នេះ វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ថ្នាំ​ងងុយគេង​ដ៏​ខ្លាំង​បែប​ធម្មជាតិ​មួយ ហើយ​ក៏​គ្រប់គ្រាន់​នឹង​ធ្វើឱ្យ​មនុស្ស​ប្រុស​ងងុយគេង​រហូតដល់​ស្រមុក​បានដែរ​។​
ដូច្នេះ​បើ​សិន​ជា​អ្នក​មិន​ចង់​ឱ្យ​ខាង​ប្រុស​រួម​ភេទ​រួចហើយ គេង​លក់​បាត់​ទេ អ្នក​អាច​ប្រើ​វិធី​រួមភេទ​ដោយ​ការបើក​ភ្លើង​ដូច្នេះ​អ័រម៉ូន​ដែល​ជំរុញ​ឱ្យ​ងងុយគេង​ក៏​មិនសូវ​មាន​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com