កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ទិញខ្សែការពារ Martinez ពី Ajax តម្លៃ៦៧លានដុល្លារ ឯ Lewandowski ផ្លាស់ទៅ Barcelona
18, Jul 2022 , 12:59 pm        
រូបភាព
ឮManchester United នៅថ្ងៃទី១៧ ខែកក្កដា ទិញខ្សែរការពារម្នាក់បន្ថែមទៀតពី Ajax Amsterdam គឺកីឡាករ Lisandro Martinez ក្នុងតម្លៃ ៥៧,៨៧ លានដុល្លារ ជាមួយលក្ខខណ្ឌបូកបន្ថែម១០លានដុល្លារទៀត។ Martinez ជាខ្សែរការពារថ្លៃជាងគេលំដាប់ទី២ របស់ Man Utd បន្ទាប់ពី Harry Maguire។ Robert Lewandowski យល់ព្រមចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃផ្ទេរ ៥០លានដុល្លារ។


 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ខ្សែការពារសញ្ជាតិអាហ្សង់ទីន Martinez យល់ព្រមចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិបរហស្សនាមបិសាចក្រហម និងជម្រើសបន្រែមរយៈពេល ១២ ខែទៀត។
 
មកកាន់ទឹកដី Old Trafford តាមអតីតអ្នកចាត់ការការខ្លួនលោក Erik ten Hag នៅរដូវកាលថ្មីនេះ Martinez បានក្លាយជាខ្សែរការពារដែលមានតម្លៃថ្លៃលំដាប់ទី២របស់ Man Utd បន្ទាប់ពីខ្សែរការពារអង់គ្លេស Maguire។ Maguire ផ្លាស់ពី Leicester City កាលពីឆ្នាំ២០១៧ ក្នុងតម្លៃកំណត់ត្រា៩៤លានដុល្លារ។
 
Martinez ​វ័យ ២៤ ឆ្នាំ​​ជា​កីឡាករ​ទី​៣​របស់​អ្នកចាត់ការ Erik ten Hag បន្ទាប់​ពីទិញបាន​​ខ្សែរ​ការពារ​ឆ្វេង​សញ្ជាតិហូឡង់ Tyrell Malacia និង​ខ្សែ​បម្រើសញ្ជាតិ​ដាណឺម៉ាក Christian Eriksen ដោយគ្មានតម្លៃផ្ទេរ។
 
ដោយឡែក Lewandowski បានផ្លាស់ពី Bayer Munich ទៅចូលរួម Barcelona ផងដែរ។ ទោះបីខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះមានវ័យ៣៣ឆ្នាំហើយ ប៉ុន្តែការផ្លាស់ពីក្លិបយក្សអាល្លឺម៉ង់ ទៅកាន់ក្លិបយក្សអេស្ប៉ាញនេះ ត្រូវបានកាសែត Dailymail ផ្សាយថាមានតម្លៃផ្ទេររហូតដល់៥០លានដុល្លារឯណោះ។
 
Lewandowski ដែលបានលាមិត្តរួមក្រុម Bayer Munich កាលពីចុងសប្តាហ៍កន្លងទៅរួចហើយនោះ បានយល់ព្រមចុះកិច្ចសន្យាជាមួយ Barcelona រយៈ៣ឆ្នាំ៕
 

Tag:
 Manchester United
  Lisandro Martinez
  Robert Lewandowski
© រក្សាសិទ្ធិដោយ thmeythmey.com