អត្ថបទពាណិជ្ជកម្ម
លោក គួច ម៉េងលី សម្រេចសមិទ្ធផលដ៏ធំមួយទៀត គឺការសម្ពោធអគារសិក្សាថ្មីនៅសៀមរាប
18, Jul 2022 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) បានប្រារព្ធពិធីសម្ពោធ​​អ​គា​រ​សិ​ក្សា​ថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សា​ខា​​​សៀ​ម​រា​ប។ ក្រោមអធិបតីភា​ពរ​ប​ស់​ លោក គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​ នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និ​ង​អ្នក​សា​រ​ព័​ត៌​មា​នយ៉ាងច្រើនកុះករ។
 
អគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះ​មា​ន​ទី​តាំ​ងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុ​ង​សៀ​មរា​​ប​ ​ខេត្ត​សៀមរាប។
ពាក់ព័ន្ធនឹងកម្មវិធីនេះ កញ្ញា គង់ លក្ខិណា នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សា​ខាសៀ​ម​រា​ប បានលើកឡើងថា អគារសិក្សាថ្មីនេះ បា​ន​ចូ​ល​រួ​ម​ចំ​ណែ​ក​យ៉ាង​​ច្រើន​ ​ក្នុ​ង​វិ​ស័​យ​អ​ប់រំ​ ប្រ​ក​ប​ដោ​​យ​​ស​មិទ្ធ​ផលដ៏អស្ចារ្យ និ​ង​ផា​សុកភាពក្នុងការសិក្សា។ បរិក្ខាទំនើបៗ ក្នុងទី​តាំង​នី​មួ​​យ​​ៗ ​​បា​ន​ជំរុ​ញឱ្យសិស្សានុសិស្ស និ​ង​លោ​កគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែ​លអ​ភិវ​ឌ្ឍ ​​និ​ង​ប​ណ្តុះ​គំ​និ​ត​ បា​ន​យ៉ាងទូ​លំ​ទូ​លា​យ ដើម្បីប្រកួត​ប្រ​ជែង ​ជា​មួ​យ​បណ្តាប្រ​ទេ​​សជុំ​វិ​ញពិ​ភ​ព​លោ​ក។


 
កញ្ញា បានអះអាងថា៖ «បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង ដែលមានកេ​រ្តិ៍ឈ្មោះ​ល្បី​ល្បា​ញរួចទៅហើយ ចំពោះសេវាកម្មអប់រំ យើងនឹ​ងប​ន្ត​មា​​ន​គំ​និត​ផ្តួ​ច​​​ផ្តើ​​​​​ម បង្កើននូវ​ច​ក្ខុវិ​ស័​យ​​​ដ៏​​​រឹងមាំបំផុតមួយ នៅក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា​ ហើយយើងនឹងមាន​គោ​ល​ដៅ​ បំ​ពេ​ញត​​​ម្រូ​​វ​កា​រ ​ស​​ម្រា​ប់​កា​រ​អ​ប់​រំ​ប្រ​ក​ប​ដោ​យ​​គុ​​ណ​​​ភា​ព ​នៅ​ក្នុ​​ង​ខេ​ត្ត​សៀ​ម​រា​ប​ ជាមួយនឹងកម្មវិធី​សិ​ក្សា​ ផ្អែក​លើ​​ត​ម្រូ​វ​កា​ររបស់សិស្ស ដែលមានសារៈសំខា​ន់​ខ្លាំង​ណា​ស់ ​នៅ​ក្នុ​ង​ប​ដិ​វ​ត្ត​ន៍​ឧ​ស្សា​ហកម្មទី៤ និងកា​រអ​ប់​​រំ​នៅ​ស​តវត្សរ៍ទី២១។»
 
នាយិកាដដែល បានបញ្ជាក់យ៉ាងដូច្នេះ៖​«យើង​បាន​ត្រៀ​ម​ខ្លួ​ន​រួ​ច​ជា​ស្រេ​ច ​ដើ​​ម្បីជួ​យ​​សិ​ស្សា​នុ​សិ​ស្ស​ និ​ងបណ្តានិស្សិត ដែល​រ​ស់​នៅខេ​ត្ត​សៀ​ម​រា​ប ​ក្នុ​ងការសិក្សា និ​ង​ប​ង្កើ​នជំ​នា​ញ​ភា​សា​រ​​ប​ស់ពួ​ក​គេ​ ជា​​​មួ​​យ​នឹ​​ង​ក​ម្ម​វិ​ធី​សិ​ក្សា ​ដែ​​​​​ល​​ទ​​​ទួ​​ល​ស្គា​ល់​ជា​អ​ន្ត​រ​ជា​តិ​ ​និ​ង​អ្ន​ក​ជំ​នា​ញ​ខា​ង​អ​ប់​រំប្របកដោយសមត្ថភាព និ​ង​ប​ទ​​ពិសោ​ធ​ច្រើ​ន​ឆ្នាំ​។​»
ជាមួយគ្នានេះដែរ លោក គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា​អ្ន​ក​ជំ​នា​ញ​ខា​ង​វិ​ស័យអប់រំ បានថ្លែងថា លោក និងសហការី ពិ​តជា​មា​ន​មោ​ទកភាព និងសេ​ច​ក្តី​សោ​ម​ន​ស្ស​ក្រៃ​លែ​ង​ ចំ​ពោះអគារសិក្សាថ្មីនេះ ហើយ​លោកស​ង្កត់ធ្ងន់ថា នេះគឺ​ជា​ស​មិ​ទ្ធ​ផ​ល​ធំ​មួ​យ​ទៀ​ត ​ក្នុ​ង​ប្រ​វ​ត្តិ​សា​ស្ត្រ​រ​រ​ប​ស់​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់​ពី​បើក​ដំ​ណើ​រ​កា​រ​ ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​អ​គា​រ​ម​ជ្ឈ​ម​ណ្ឌ​ល​ភា​សា​ អេ អាយ អា​យ​ ​និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា ក្នុងរាជធានីភ្នំពេញ។


 
​វាគ្មិនដ៏ល្បី និងមានប្រជាប្រិយភាពរូបនេះ​ ​បានគូសបញ្ជាក់​ពី​ភាព​ជោគជ័យ​ ​និង​មូលហេតុ​ដែល​បាន​ពង្រីក​សាខា​នៅ​តាម​បណ្ដា​ខេត្ត ​ជាបន្តបន្ទាប់​ដូច្នេះ៖«​ភាព​រីក​ច​ម្រើន​​​យ៉ាង​ឆាប់រហ័ស​នេះ​ ​គឺ​កើតឡើង​ដោយសារ​មានការ​គាំទ្រ​ ​និង​តម្រូវ​ការ​ខ្ពស់​ពី​សិស្សានុសិស្ស​ ​និង​អ្នកអាណាព្យាបាល​សិស្ស ​នៅ​គ្រប់​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​»។​
 
​លោក​បន្ត​ថា​៖« ​កន្លងមក​នេះ​ ​ទោះ​ស្ថិតនៅ​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​ ​តែ​គ្រឹះស្ថានសិក្សា​របស់​លោក​បាន​បន្ត​ពង្រីក​សាខា​ជាបន្តបន្ទាប់​។​»
 
បើតាមស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថានសិក្សា​ខាងលើ ​សម្រាប់​ឆ្នាំ​២​០​២​២នេះ​ ​លោក​បាន​បន្ត​ពង្រីក​សាខា ​ឆ្ពោះទៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត​​។​ ជាក់ស្តែងនៅថ្ងៃទី១៧ កក្កដានេះ​ ​អ្នក​វិនិយោគ​លើ​វិ​ស័យ​​អប់រំ​ លោក គួ​ច​ ​ម៉េង​លី​ ​បានដាក់សម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលភាសា អេ អាយ អា​យ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ​សាខា​សៀមរាប។​​ លោក ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​មាន​សាខាខេត្ត​តាកែវ​ ​ខេត្ត​កំពង់ចាម​ ​បន្ទាយ​មានជ័យ​ ​រតនគិរី​ ​ស្ទឹង​ត្រែង​ ​និង​សាខា​ទួល​សង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការ ក្នុងពេលខាងមុខជាបន្តបន្ទាប់ផងដែរ។​​ 


 
ហើយម្យ៉ាងវិញទៀត មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក​ភាសាអង់គ្លេស ភាសាចិន  ភាសាថៃ គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង​ TOEFL កម្មវិសិក្សាតាមអនឡាញ (i-Learn) និងសេវាកម្មនាំសិស្សទៅសិក្សានៅក្រៅប្រទេស (SOGO) ផងដែរ។ ចំពោះការ​ចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ សាខាសៀមរាបទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖
 
·         កម្មវិធីសិក្សាភាសាអង់គ្លេស​ (ESL Program)
·         ៤០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
·         ៣០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
·         ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
·         ១០% សម្រាប់សិស្សទូទៅ
·         សិស្សដែលកំពុងសិក្សានៅសាលា​រៀន អន្តរទ្វីប អាមេរិកាំង ទទួលបានអាហារូបករណ៍ ៤០% សម្រាប់ការចុះឈ្មោះចូលរៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
·         សិស្សដែលកំពុងសិក្សានៅសាលា​រៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ  ទទួលបានអាហារូបករណ៍ ៥០% សម្រាប់ការចុះឈ្មោះចូលរៀន សិក្សាភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។


 
បវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់សាខាតាមបណ្តាខេត្ត ក៏ដូចជាសាខានៅក្នុងរាជធានីភ្នំពេញ នឹងចូលរៀនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់សាខាសៀមរាបនេះផ្ទាល់អាចចុះឈ្មោះពីពេលនេះ រហូតដល់ត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នឹងទទួលបាន៖ 
 
·         ចូលរៀនក្នុងកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ដោយឥតគិតថ្លៃ (ថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២)។
·         បង់ថ្លៃពាក្យសុំចុះឈ្មោះចូលរៀនត្រឹមតែ៥០% ប៉ុណ្ណោះ។
·         ទទួលបានអាហារូបករណ៍សិក្សាចំនួន១៥%។ 
·         បើចុះឈ្មោះចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ទទួលបានតែអាហារូបករណ៍សិក្សា​ចំនួន១០% ប៉ុណ្ណោះ។
 
គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវ​បាន​ប​ង្កើ​ត​ឡើ​ង​ ដោ​យ​លោក គួច ម៉េ​ងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង​អ​គ្គ​នា​យ​ក​ប្រ​តិ​ប​ត្តិ​ ​នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេ​ឌ្យូ​ខេ​សិ​ន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំ​ណែ​ក​ជា​មួ​យ​រា​ជ​រ​​ដ្ឋា​ភិ​បា​​ល​ក​ម្ពុជា ក្នុងការបណ្ដុះ​ប​ណ្ដា​ល​ធ​ន​ធាន​ម​នុ​ស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស​ក្ដា​នុ​ព​ល ​​​ស​ម្រា​ប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕








 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com