ជាតិ
រថយន្ត
ពិព័រណ៍រថយន្តប្រណិត Mercedes-Benz នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ទាក់ទាញសាធារណជនយ៉ាងកុះករ
18, Jul 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖  ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយនូវរថយន្តប្រណិតម៉ាក Mercedes-Benz បានរៀបចំការតាំងពិព័រណ៍រថយន្ត រយៈពេល៣ថ្ងៃ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ។ ពិព័រណ៍នេះ ប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ដោយបានទាក់ទាញនូវចំណាប់អារម្មណ៍របស់សាធារណជន យ៉ាងច្រើនកុះករ ចូលរួមទស្សនា។

 
នៅក្នុងពិព័រណ៍ ៣ថ្ងៃនេះ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា បានដាក់បង្ហាញនូវម៉ូឌែលរថយន្ត ស៊េរីទំនើបចុងក្រោយ ជាពិសេស​ Mercedes-Benz GLB 200 4MATIC SUV និង Mercedes-Benz V250 AMG Line ។ គួរជម្រាបជូន ក្រៅពីផ្តល់ជូនតម្លៃពិសេសមិនធ្លាប់មាន ​អតិថិជន និងសាធារណជនទាំងអស់ ក៏​ទទួលបានកាដូអនុស្សាវរីយ៍ ពីក្រុមហ៊ុន​ផងដែរ។
 
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានទីតាំងស្ថិតនៅបណ្តោយផ្លូវសម្តេច ហ៊ុន សែន (៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។  សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនង៖ 023 231 488 & 011 726 988។ ទីតាំង៖ https://goo.gl/maps/mMaQVnmQ6JsY4vut7 ៕ 











© រក្សាសិទ្ធិដោយ thmeythmey.com