ជាតិ
ជនល្មើស១១នាក់ ត្រូវចាប់ខ្លួនជាមួយគ្រឿងញៀន៤៤គីឡូក្រាម
19, Jul 2022 , 3:35 pm        
រូបភាព
គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
សមត្ថកិច្ច បានចេញធ្វើប្រតិបត្តិការបង្ក្រាបបណ្តាញជនល្មើសគ្រឿងញៀន១ក្រុម ដោយចាប់បានជនល្មើស១១នាក់ រឹបអូសគ្រឿងញៀន៤៤គីឡូក្រាម និងកាំភ្លើងខ្លី១ដើម។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

 
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ប្រព្រឹត្តទៅនៅក្នុងគោលដៅ៥ គឺ២គោលដៅ នៅរាជធានីភ្នំពេញ និង៣គោលដៅនៅខេត្តបន្ទាយមានជ័យ។ ជនល្មើស ដែលត្រូវបានចាប់ខ្លួនក្នុងគោលដៅទាំង៥ រួមមាន បុរសជនជាតិខ្មែរ៧នាក់ ស្រ្តីជនជាតិខ្មែរម្នាក់ បុរសជនជាតិថៃ២នាក់ និងបុរសជនជាតិវៀតណាមម្នាក់។ 
 
បើតាមន្ទីរប្រឆាំងគ្រឿងញៀនដដែល កម្លាំងសមត្ថកិច្ច បានប្រើពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ក្នុងការធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅគោលដៅទាំង៥នោះ ក្រោមការដឹករបស់លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕ 
 
 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com