ជាតិ
ភ្លៀង លាយខ្យល់កន្ត្រាក់ និងផ្គររន្ទះ មួយសប្ដាហ៍ទៀត ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ក្នុងខេត្តកោះកុង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
× ភ្នំពេញ៖ ភ្លៀង បន្តធ្លាក់មួយសប្ដាហ៍ទៀតដោយសារកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
កម្ពុជា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ទំនាបកណ្ដាលចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែកក្កដា។ ម្យ៉ាងទៀតស្ថានភាពអាកាសធាតុនេះ នឹងបង្កឱ្យផ្នែកខ្លះនៃបណ្ដាខេត្តនិងរាជធានី មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ប៉ុន្តែសប្ដាហ៍នេះនៅតំបន់មាត់សមុទ្រមិនមានរលកសមុទ្រធំៗឡើយ។
គួរជម្រាបផងដែរថា កាលពីសប្ដាហ៍មុន បណ្ដាខេត្តមួយចំនួនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដូចជា ខេត្តព្រះសីហនុ ពោធិ៍សាត់ បាត់ដំបងនិងខេត្តកោះកុង ជាដើម។ ជំនន់ទឹកភ្លៀងនៅសប្ដាហ៍មុននេះបានធ្វើឱ្យមនុស្សបីនាក់ស្លាប់, ប៉ះពាល់ដល់ពលរដ្ឋចំនួន៩៩គ្រួសារ, លិចសម្ទូង ៥ហិកតា, សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ៕
Tag:
ThmeyThmey25
អាកាសធាតុ
ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com