ជាតិ
សេដ្ឋកិច្ច
១០ ប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ
20, Jul 2022 , 7:59 pm        
រូបភាព
រូបទង់ជាតិនៃប្រទេសទាំង១០ ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ។
រូបទង់ជាតិនៃប្រទេសទាំង១០ ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ ៖ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ រយៈពេល៦ខែ ដើមឆ្នាំ២០២២។ ទំហំនេះកើនឡើងក្នុងអត្រា ៣៣,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១​ ដែលមានទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជា។


៦ខែមកនេះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ១១,៣៧ពាន់លានដុល្លារ។ ជុំវិញការនាំចេញនេះ សារព័ត៌មានថ្មីៗ សូមលើកយកប្រទេសចំនួន១០ ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ ដោយក្នុងនោះរួមមាន ៖ 
លំដាប់លេខ១ជាមួយសហរដ្ឋអាម៉េរិក៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៤,៦ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៤,៨ពាន់លានដុល្លារ។
 
លំដាប់លេខ២ជាមួយវៀតណាម៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ១,១ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៣,២ពាន់លានដុល្លារ។
 
លំដាប់លេខ៣ជាមួយចិន៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៦១១លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ៦ពាន់លានដុល្លារ។
 
លំដាប់លេខ៤ជាមួយកាណាដា៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៥៦៩លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៥៨៣លានដុល្លារ។
 
លំដាប់លេខ៥ជាមួយជប៉ុន៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៥៤១លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៩៣៤លានដុល្លារ។
 
លំដាប់លេខ៦ជាមួយអាល្លឺម៉ង់៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៥២៧លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៦០៩លានដុល្លារ។
 
លំដាប់លេខ៧ជាមួយថៃ៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៤៩៥លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ២,២ពាន់លានដុល្លារ។
 
លំដាប់លេខ៨ជាមួយអង់គ្លេស៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៤១៣លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៤៥៦លានដុល្លារ។
 
លំដាប់លេខ៩ជាមួយបែលហ្ស៊ិក៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ៣៣៦លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៣៨៦លានដុល្លារ។
 
លំដាប់លេខ១០ជាមួយហូឡង់៖ ការនាំចេញទំនិញពីកម្ពុជាមានជាង ២៦៧លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ២៨៩លានដុល្លារ៕
 
 
 

Tag:
 ទំហំពាណិជ្ជកម្ម គយ នាំចូល
© រក្សាសិទ្ធិដោយ thmeythmey.com