អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា-កូឡា នាំមកជូននូវ​​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ល្បី​លំដាប់​អន្តរជាតិ PREDATOR ENERGY មកកាន់ទីផ្សារ​កម្ពុជា
21, Jul 2022 , 3:57 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានដាក់លក់ជាផ្លូវការនូវ ភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY  នៅលើ​ទីផ្សារ​នៃព្រះរាជាណាចក្រកម្ពុជា។

​​​​​កិច្ចសហការ​ប្រតិបត្តិការ​ រវាង​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) និង​ក្រុមហ៊ុន Monster Beverage Corporation បានសម្រេចនាំយកជូន នូវភេសជ្ជៈ​ប៉ូវ​កម្លាំង PREDATOR ENERGY ដើម្បី «ផ្តល់​ភាព​រីក​រាយ​ដល់អ្នក​​ដើម្បី​ភាព​រីក​ចម្រើនទៅ​មុខ»។

 
 
PREDATOR ENERGY ជាម៉ាកយីហោភេសជ្ជៈ​ប៉ូវ​កម្លាំង​​លំដាប់​ពិភពលោក​ដំបូង​គេ ដែលមានវត្តមាន​នៅ​ប្រទេស​កម្ពុជា។ ផលិតផលនេះត្រូវបានផលិត និងមានវត្តមានជាលើកដំបូង កាលពី​ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រ និងពេញនិយម​ នៅទូទាំងពិភពលោក ដែលបច្ចុប្បន្ន មាននៅ​​ជាង៧០​ប្រទេស។ PREDATOR មាន​រសជាតិ​ Gold Strike ផ្តល់ថាមពលស័កក្តសមបំផុត សម្រាប់ប្រជាជន​កម្ពុជា និងអាចទទួលទានបាន​​គ្រប់ពេលវេលា​។​ 
 
ទោះបី​ជាទីផ្សារនៃ​ភេសជ្ជៈប៉ូវ​កម្លាំងនៅកម្ពុជា មាន​គូ​ប្រកួត​​ប្រជែង​ច្រើន​យ៉ាងណាក៏ដោយ ក៏លក្ខណៈសម្បត្តិ​ពិសេស​របស់​ភេសជ្ជៈ​ប៉ូវកម្លាំង PREDATOR ENERGY នឹងអាចដណ្តើម​យកចំណែកទីផ្សារ និងទទួលបានការគ្រាំទ្រពីអ្នកញ៉ាំ ​ ដោយសារ​គុណភាព និងលក្ខណៈ​ពិសេសប្លែក​​របស់វា បូករួមជាមួយ​នឹង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម និងទីផ្សារ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា)។
  


លោក David Wigglesworth អគ្គនាយក​ក្រុមហ៊ុនភេសជ្ជៈ​កម្ពុជា (កូកា-កូឡា)​ បានលើកឡើងថា៖ «ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បាន​ផលិត​ភេសជ្ជៈគ្មានជាតិអាល់កុលជាច្រើនប្រភេទ ដែលទទួលបាន​ការពេញ​​និ​យម​ពីសំណាក់​​ប្រជាជនកម្ពុជា ​តាំង​ពី​ឆ្នាំ១៩៩៣​មកម្ល៉េះ និងបន្តរីកចម្រើន រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខមួយនៅកម្ពុជា។ ឈរជើងលើទីផ្សារអស់កាលកន្លងមកនេះ ​យើង​អាច​ដឹងច្បាស់​អំពី​តម្រូវការ​របស់​អតិថិជន និង​ស្វែងយល់​ពី​រសជាតិ​ ដែល​អតិថិជននិយមចូលចិត្ត រួមទាំងតម្រូវការ​ភេសជ្ជៈ​ដែល​ស័ក្តសមបំផុត ដែល​អាច​ទទួលទាន​បានគ្រប់ពេលវេលា​»។
 
PREDATOR ENERGY ជាម៉ាកផលិតផល ផ្សារភ្ជាប់ជាមួយនឹង​កីឡា​បាល់ទាត់ពិភពលោក ​ក្នុងនាមជាដៃគូ​​​របស់ក្លិប​បាល់ទាត់​ Liverpool ដែលជា​ក្លិប​ឈាន​មុខ​​មួយ ​​នៅ​​ក្នុងក្របខណ្ឌបាល់ទាត់ English Premier League។
  


PREDATOR ENERGY ត្រូវ​បាន​គេរំពឹង​ថា នឹង​ក្លាយ​ជា​ភេសជ្ជៈ​កំពូលមួយ ​​​ក្នុង​ទីផ្សារ​ភេសជ្ជៈ​ប៉ូវកម្លាំង ដោយ​សារ​​ការប្រើប្រាស់គ្រឿង​ផ្សំ​ពិសេសៗ ផលិតឡើងប្រកបដោយគុណភាព ក្នុងច្រវាក់​​ផលិតកម្មដើរដោយ​បច្ចេកវិទ្យា​ទំនើបចុងក្រោយ។
 
លោក Xavier Codron នាយក​ផ្នែកលក់​ប្រចាំភូមិភាគ​ របស់​ក្រុមហ៊ុនភេសជ្ជៈ Monster Beverage Corporation មាន​ប្រសាសន៍ថា៖ «យើងមាន​ក្តីរំភើបរីករាយ និង​មាន​កិត្តិយស​ជាខ្លាំង ​ក្នុង​ការ​ប្រកាសជាផ្លូវការនូវ​ភេសជ្ជៈ​​ប៉ូវកម្លាំង​​ថ្មី លំដាប់​​ពិភព​​លោក PREDATOR ENERGY ​ ផ្តល់ជូនដល់​​អតិថិជន និង​អ្នក​ញ៉ាំនៅកម្ពុជា ក្នុងតម្លៃសមរម្យ។ PREDATOR ENERGY នឹងជួយ​បង្កើនកម្លាំង បង្កើនការផ្តោតអារម្មណ៍​បាន​ល្អ និង​ផ្តល់ថាមពល​បាន​យូរពេញមួយថ្ងៃ។ PREDATOR ENERGY ផ្តល់​​​​ភាពរីករាយ​ដល់អ្នក​​ដើម្បី​ភាព​រីក​ចម្រើនទៅ​មុខ»៕
 








(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com