អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា
21, Jul 2022 , 4:49 pm        
រូបភាព
Havas Socialyse គឺជាក្រុមហ៊ុនផ្នែកឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេ សម្រាប់ដៃគូសហការ និងក្រុមហ៊ុនអាជីវកម្មនៅប្រទេសកម្ពុជា។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូនយុទ្ធសាស្រ្ដ បង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារ ពីក្រុមហ៊ុន Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ ពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើនកំពុងនិយាយ  ក្នុងបណ្ដាញទិន្នន័យអនឡាញជាង១០០លានប្រភព។ ប្រព័ន្ធនេះ នឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីសន្លាង ក្នុងការយល់ដឹងបន្ថែម អំពីអតិថិជន និងធ្វើឱ្យការទំនាក់ទំនាក់របស់អាជីវកម្មទាំងឡាយ កាន់តែមានភាពពាក់ព័ន្ធជាមួយអតិថិជនគោលដៅរបស់ខ្លួន។

ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំឱ្យប្រើប្រាស់ សម្រាប់អាជីវកម្មកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅ Raintree ដែលជាការិយាល័យការងាររបស់ Havas Socialyse Phnom Penh។ កម្មវិធីនេះ រួមមានការធ្វើបទបង្ហាញពីការស្ដាប់សង្គម “Social Listening” ដោយលោក Darrell Nelson ដែលជាប្រធានផ្នែកឌីជីថលប្រចាំ Havas APAC និងការធ្វើបទបង្ហាញពីយុទ្ធនាការទីផ្សារ Influencer ដ៏ល្អបំផុត ដោយក្រុមហ៊ុន Kohlective ដែលជាក្រុមហ៊ុនភ្នាក់ងារទីផ្សារ Influencer ដំបូងគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដៃគូសហការផ្ទាល់ របស់ Havas Socialyse។ 


 
Havas Socialyse បានបើកដំណើរការប្រព័ន្ធថ្មីមួយនេះ នៅក្នុងកម្មវិធីអបអរខួប៥ឆ្នាំរបស់ខ្លួន។ នៅក្នុងកម្មវិធី លោក Benjamin Houghton ដែលជានាយកផ្នែកឌីជីថល បានរំឭកពីសមិទ្ធផលដំបូងៗជាច្រើន ដោយក្រុមការងារជាង៥០នាក់របស់ខ្លួន បានចូលរួមសម្រេច ព្រមទាំងទន្ទឹងរង់ចាំមើល ពីដំណើរការរបស់ប្រព័ន្ធការស្តាប់សង្គម “Social Listening” ប្រកបដោយភាពច្នៃប្រឌិត ហើយប្រព័ន្ធនេះ គឺជាផែនការដ៏សំខាន់មួយ របស់ក្រុមហ៊ុនទាំងមូល។ លោក Benjamin Houghton បានមានប្រសាសន៍ថា៖ «នេះគឺជាដំណើរដ៏អស្ចារ្យមួយយ៉ាងពិតប្រាកដ ពួកយើងចាប់ផ្ដើមពីអ្នកប្រតិបត្តិត្រឹមតែ៤នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងមានអ្នកជំនាញឌីជីថលជាច្រើននាក់ កំពុងសហការការងារជាមួយគ្នា» ។ 
  


លោកក៏បានលើកឡើងបន្ថែមថា៖ «វាបង្ហាញពីការប្ដេជ្ញាយ៉ាងមុះមុតរបស់យើង ហើយយើងមានសេចក្ដីរំភើប ក្នុងការនាំយកភាពច្នៃប្រឌិតជាច្រើនបន្ថែម ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ទីផ្សារកម្ពុជាមួយនេះ»។ 
 
យោងទៅតាមលោក Anthony Keck ដែលជាប្រធានប្រតិបត្តិការបស់ Havas Riverorchid Group បានមានប្រសាសន៍ថា Havas Socialyse ពិតជាឈានមុខគេ ក្នុងវិស័យទំនាក់ទំនងឌីជីថល ក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។ លោកក៏បានលើកផងដែរថា៖ «គោលបំណងរបស់យើងតាំងពីដើមមក គឺបង្កើតភ្នាក់ងារឌីជីថលដ៏រហ័សទាន់ចិត្ត និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនកាន់តែប្រសើរ ដើម្បីជំរុញកំណើននៃភាពរីកចម្រើន របស់ម្ចាស់អាជីវកម្មសម្រាប់ដៃគូសហការរបស់យើង។ ប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយយុទ្ធសាស្រ្ត ដូចការស្តាប់សង្គម “Social Listening” មួយនេះ នឹងជាវិធីសាស្រ្តដែលផ្ដល់នូវទិន្នន័យជាភាសាខ្មែរផ្ទាល់ ហើយវានឹងផ្ដល់ផលវិជ្ជមានជាច្រើន លើម៉ាកយីហោ និងអាជីវកម្មរបស់អតិថិជនរបស់យើង»។
  


សម្រាប់ព័ត៌មានបន្ថែម ពីប្រព័ន្ធការស្តាប់សង្គម “Social Listening” លោកអ្នកអាចផ្ញើអ៊ីម៉ែលទៅកាន់លោក Ben នៅ Havas Socialyse តាមរយៈ៖[email protected]
About Havas Socialyse Phnom Penh 
 
ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជាក្រុមហ៊ុន Socialyse អន្តរជាតិ សាខាប្រចាំកម្ពុជា ដែលក្រុមហ៊ុននេះមានអ្នកជំនាញឌីជីថលជាច្រើនរូប ហើយមានប្រតិបត្តិការរហូតដល់ទៅ៨០ប្រទេស ទូទាំងពិភពលោក។ ជាមួយនឹងការផ្ដល់ជូនផ្នែកឌីជីថល៣៦០ដឺក្រេ Havas Socialyse Phnom Penh មានទាំងក្រុមការងារក្នុងស្រុកផ្ទាល់ ដែលពោរពេញដោយចំណេះដឹង និងភាពប៉ិនប្រសប់ ព្រមទាំងក្រុមការងារដែលមកពី Havas និង Vivendi Group ផងដែរ ។ 


 
ក្រុមហ៊ុន Havas Socialyse Phnom Penh ចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះ មានសមាជិកក្រុមការងារដែលមានជំនាញដល់ទៅជាង៥០នាក់។ ក្នុងអំឡុងពេលដំណើរការ៥ឆ្នាំដំបូងរបស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់នូវអ្វីៗដែល “ដំបូងបង្អស់” ជាច្រើនដល់ទីផ្សារកម្ពុជា។ “ដំបូងបង្អស់” ទាំងនោះមានដូចជា យុទ្ធនាការឌីជីថល ដែលមានប្រជាប្រិយភាពដំបូងបង្អស់នៅកម្ពុជា ក្រុមហ៊ុនដំបូងបង្អស់ទទួលបានពានរង្វាន់ ដែលទទួលស្គាល់ជាអន្តរជាតិនៅប្រទេសសិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាម៉េរិក ក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំ Facebook, Google និង Tiktok ដល់ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ដែលផ្តោតលើឌីជីថល ក្រុមហ៊ុនដំបូងបង្អស់ដែលត្រូវបានជ្រើសរើសជាករណីសិក្សា Facebook.com។ រឹតតែអស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បានបើកដំណើរការប្រព័ន្ធការស្តាប់សង្គម “Social Listening”ជាភាសាខ្មែរដំបូងគេបង្អស់ សម្រាប់ប្រើប្រាស់ក្នុងទីផ្សារកម្ពុជាផ្ទាល់៕
 


(អត្ថបទពាណិជ្ជកម្ម) 
 
 
 

Tag:
 Havas Agency
© រក្សាសិទ្ធិដោយ thmeythmey.com