ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វីបានជាអ្នក ត្រូវញ៉ាំទឹកដំបូងគេ នៅព្រឹកឡើង? 
×![]()
រឿងនេះហាក់បីដូចជារឿងល្អមួយ ដែលអ្នកត្រូវធ្វើ ព្រោះការញ៉ាំទឹកព្រឹកឡើងដំបូងគេនេះ អាចជួយផ្តល់សំណើមដល់មាត់ និងបំពង់កបានយ៉ាងល្អ ដូច្នេះ អ្នកក៏មិនអាចក្អកបាន ដោយសារតែការខ្សោះជាតិទឹកដែរ។ តាមពិតនោះគឺថា មនុស្សយើងតែងភ្លេច ការបង្គ្រប់ជាតិទឹកដល់ខ្លួនឯង តែបែរជាចូលចិត្ត ញ៉ាំភេសជ្ជៈមានជាតិផ្អែម និងកាហ្វេអ៊ីនច្រើនទៅវិញ។មានជំងឺច្រើនណាស់ ដែលកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលអ្នកជំងឺ មិនបានញ៉ាំទឹកគ្រប់គ្រាន់។ ការញ៉ាំទឹកមួយថ្ងៃ ៨ កែវ ស្តាប់មើលទៅដូចជាតិចណាស់ សម្រាប់មនុស្សមួយចំនួន។
មួយវិញទៀត អ្នកក៏គិតឡើងវិញ ទៅលើអ្វីដែលអ្នកញ៉ាំ ការគេង និងទម្លាប់នៃការញ៉ាំទឹករបស់អ្នកផង។ យ៉ាងណាមិញ របបអាហារ ដែលមានតុល្យភាព គឺជារឿងសំខាន់ ហើយវាច្រើនតែត្រូវបាន គេមើលរំលង និងភ្លេចការញ៉ាំទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។អ្វីដែលគួរចងចាំ
ការញ៉ាំទឹកដំបូងគេ នៅព្រឹកឡើង គឺជារឿងសំខាន់ ហើយក៏គួរតែធ្វើដំបូងគេដែរ មុនពេលនោមព្រឹកឡើងដែរ។ រឿងនេះនឹងជួយផ្តល់ ជាជាតិទឹកដល់រាងកាយ ដើម្បីជំរុញដល់ការផលិតឈាមថ្មី ព្រមទាំងអុកស៊ីសែនកាន់តែច្រើន ដើម្បីទ្រទ្រង់រាងកាយទាំងមូល។
ជំរុញដល់ការប្រុងប្រយ័ត្ន និងប្រព័ន្ធភាពស៊ាំ ៖ ឱកាសនៃការកើតជំងឺ នឹងថយចុះយ៉ាងគួរឲ្យកត់សម្គាល់ ព្រមទាំងមានអារម្មណ៍ល្អថែមទៀត នៅពេលអ្នកញ៉ាំទឹកនៅព្រឹកឡើង។
ចូរចាំថា មិនត្រូវភ្លេចនូវអារម្មណ៍ស្រេកទឹកឡើយ និងតែងតែយល់ជានិច្ចថា បើសិនជាអ្នកញ៉ាំទឹកគ្រប់គ្រាន់ និងញ៉ាំអាហារគ្រប់គ្រាន់ អ្នកនឹងមានសុខភាពល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com