អត្ថបទពាណិជ្ជកម្ម
សិស្សវិទ្យាល័យថ្នាក់ទី១២ ជាង២ពាន់នាក់ចូលរួមកម្មវិធី Discovery Festival នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ!
22, Jul 2022 , 5:49 pm        
រូបភាព
 សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធី ស្វែងយល់អំពីជំនាញសិក្សា (Discovery Festival) ​រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២០ និង២១ ខែកក្កដា ឆ្នាំ២០២២  ក្នុងបរិវេណសាកលវិទ្យាល័យ។ ក្នុងកម្មវិធីនេះ ក៏មានសិស្សានុសិស្សមកពី ១២ វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមផងដែរ។

គោលបំណងក្នុងការរៀបចំ កម្មវិធីនេះឡើង គឺដើម្បី​បង្ហាញនូវជំនាញសិក្សា ទៅដល់សិស្សានុសិស្ស ដែលជាតម្រូវការចាំបាច់ នៅក្នុងវិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា និងភាសាអង់គ្លេស ក៏ដូចជាជំនាញស្រាវជ្រាវ។ កម្មវិធីនេះ ក៏មានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
 


សិស្សានុសិស្សដែលបានចូលរួមកម្មវិធី ស្វែងយល់អំពីជំនាញសិក្សា (Discovery Festival) ទទួលបាន ឱកាសក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលកំពុងតែសិក្សា ដើម្បីទទួលបាននូវព័ត៌មានកាន់តែច្បាស់ អំពីជំនាញសិក្សានីមួយៗ ក៏ដូចជាឱកាសក្នុងការចាប់យកអាជីពការងារ នាពេលអនាគត និងទទួលបានបទពិសោធន៍ ជាមួយការអនុវត្តន៍ផ្ទាល់ ដែលសាកលវិទ្យាល័យ បានរៀបចំជូនទៅតាមជំនាញសិក្សានីមួយៗ។
 
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្តោតសំខាន់ទៅលើគុណភាពនៃការអប់រំខ្ពស់ ដែលជាលទ្ធផលការប្រឡងចេញថ្នាក់ជាតិកន្លងមក និស្សិតជំនាញវេជ្ជសាស្រ្ត ទន្តសាស្រ្ត ឱសថសាស្រ្ត គិលានុបដ្ឋាក ឆ្មប ទទួលបានលទ្ធផលជោគជ័យ ១០០% និង ៩៨% សម្រាប់គ្រប់ជំនាញសិក្សានៃថ្នាក់បរិញ្ញាបត្ររង។ 
 



បន្ថែមពីនេះទៀត ១ ភាគ ៣ នៃបុគ្គលិកសាកលវិទ្យាល័យ សុទ្ធសឹងតែជាជនជាតិបរទេស ដែលបាននាំយកជំនាញ និងបទពិសោធន៍កម្រិតសាកល មកចែករំលែកដល់និស្សិត ដែលជាឱកាសសម្រាប់និស្សិត ក្នុងការពង្រឹងបន្ថែមភាសាអង់គ្លេស ក៏ដូចជាឱកាសការងារ ក្នុងពេលអនាគត។ 
 
ជាមួយគ្នានេះដែរ ដើម្បីពង្រឹងទៅលើគុណភាពនៃការបង្រៀន សាកលវិទ្យាល័យពុទ្ធិសាស្ត្របានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិយាកាស និងឧបករណ៍ដែលជាជំនួយដល់ការសិក្សារបស់និស្សិត ក្នុងនោះមានដូចជា ការប្រើប្រាស់ Internet មានល្បឿនលឿន E-Learning center ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិត ក្នុងការធ្វើការស្រាវជ្រាវឯកសារផ្សេងៗ។ គិតត្រឹមឆ្នាំនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏សម្រេចបានការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិ ច្រើនជាង១០០អត្ថបទស្រាវជ្រាវផងដែរ ។ 


 
ក្នុងនាមជាសាកលវិទ្យាល័យ ដែលមានការទទួលស្គាល់ និងផ្តោតសំខាន់ទៅលើការអប់រំជាលក្ខណៈអន្ដរជាតិ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានផ្តល់នូវការសិក្សាភាសាអង់គ្លេស (ឥតគិតថ្លៃ)  ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់វិស័យ ថែទាំសុខាភិបាល និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ ដើម្បីឱ្យនិស្សិតទទួលបាន នូវភាពងាយស្រួលបន្ថែមទៀត នៅក្នុងការអប់រំផ្នែកសុខភាព ដោយមិនចាំបាច់ចំណាយពេល និងថវិកាទៅលើការសិក្សាភាសាអង់គ្លេសខាងក្រៅនោះទេ។




 
ជាការពិតណាស់ ដែលឱកាសនៃការទទួលបាននូវគុណភាពអប់រំ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាបានបង្កើតជាមូលដ្ឋានគ្រឹះ នៅក្នុងការចាប់យកអាជីពការងារដ៏ជោគជ័យរបស់និស្សិត ទាំងក្នុង និងក្រៅប្រទេស សម្រាប់ការរីកចម្រើនជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងពេលអនាគត។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាល ដែលបានចូលរួមកម្មវិធី ស្វែងយល់អំពីជំនាញសិក្សា (UP Discovery Festival) នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានបង្ហាញទឹកចិត្តសោមនស្សរីករាយ ដែលទទួលបាននូវបទពិសោធន៍ថ្មី នៅក្នុងកម្មវិធីនេះ ហើយរំពឹងចូលរួមម្តងទៀតនៅឆ្នាំក្រោយៗផងដែរ៕
 









(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com