ជាតិ
បទសម្ភាសន៍
យុវជនសកម្ម សេវាល្អ
វីដេអូ
មេឃុំអូរសណ្ដាន់ថា ការផ្ដល់បណ្ណក្រីក្រឱ្យពលរដ្ឋមានតម្លាភាព មិនលំអៀងឡើយ
27, Jul 2022 , 8:59 am        
រូបភាព
អូរសណ្ដាន់, ពោធិ៍សាត់៖ ពលរដ្ឋ២៧៥គ្រួសារ ដែលរស់នៅឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានបណ្ណក្រីក្រពីរដ្ឋាភិបាល។ លោក ម៉ម ធន មេឃុំអូរសណ្ដាន់ បានលើកឡើងថា បណ្ណសមធម៍ ជាផ្នែកមួយជួយជីវភាពពលរដ្ឋក្រីក្រនៅក្នុងឃុំ កាន់តែល្អប្រសើរ លើសពីនេះបណ្ណក្រីក្រ ក៏ជួយឱ្យពលរដ្ឋ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យរដ្ឋឥឥគិតថ្លៃទៀតផង។ ជាមួយគ្នានេះ មេឃុំរូបនេះ អះអាងថា ការផ្ដល់បណ្ណក្រីក្រ មានតម្លាភាព មិនលំអៀង ឬបែងចែកបក្សពួកនោះឡើយ ។ លោក ម៉ម ធន​ អះអាងដូច្នេះ៖ «យើងទៅសម្ភាស មានការគាំទ្រពីមន្ទីរផែនការ យើងមិនអាចបន្ធួរបន្ថយ ឬមួយគិតជាសាច់ញាតិឡើយ គឺយើងយកតាមជាក់ស្ដែង។ នេះជាតម្លាភាពមួយខ្លួនគាត់ផ្ទាល់(ពលរដ្ឋ) គាត់ជាអ្នកនិយាយការពិតពេលសម្ភាស ប៉ុន្តែបើសិនគាត់និយាយមិនពិតក៏យើងអត់បញ្ជូនឈ្មោះគាត់ដែរ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ 
 ​
 
 
​ ​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 

Tag:
 សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com