ជាតិ
សេដ្ឋកិច្ច
CDC ឱ្យក្រុមហ៊ុន ២ មានទុនជាង ១៤លានដុល្លារ បង្កើតរោងចក្រកាបូប និងសម្លៀកបំពាក់់នៅកម្ពុជា
27, Jul 2022 , 6:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រនៅកម្ពុជា ។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង ១៤លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជិត ៤០០០កន្លែង។



បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលបោះទុនវិនិយោគប្រមាណ ៩,២លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១.៤១៤កន្លែង។
 
ទន្ទឹងនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមហ៊ុននេះអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ២.២៣៦កន្លែង និងមានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com