ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បួន​យ៉ាង​ដែល​បញ្ជាក់ថា សង្សារ​ចាស់​អ្នក​ចង់​ត្រូវ​គ្នា​វិញ
27, Jul 2022 , 11:29 pm        
រូបភាព
​ការបែកបាក់​ស្នេហា​មិនមែន​ជា​រឿង​សប្បាយចិត្ត​ឡើយ​។ កាលណា​អ្នក​បែកបាក់​គ្នា​បែប​នេះ អ្នក​ពិតជា​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត​ច្រើន​ប្រភេទ​នេះ​។ អ្នក​អាច​នឹង​ខឹង​អំពី​រឿង​គ្រប់យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ឈាន​ដល់​ផ្លូវបំបែក ប៉ុន្តែ​អ្នក​ក៏​ពិបាកចិត្ត​ណាស់​ដែ​រនៅ​ពេល​គិត​ថា​តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លួ​នោះ​។



ជា​រៀងរាល់​យប់ អ្នក​ប្រហែលជា​យល់​ថា អ្នក​កំពុងតែ​សុបិន្ត​ឃើញ​សង្សា​រចាស់​អ្នក​រហូត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មានរឿង​បួន​យ៉ាង​ដែល​អាច​បញ្ជាក់​ថា សង្សារ​ចាស់​អ្នក​កំពុងតែ​ចង់​ត្រូវ​គ្នា​ជាមួយ​អ្នក​វិញ​។​និយាយ​ប្រាប់​អ្នក​ថា​ចង់​ត្រូវ​គ្នា​វិញ​នៅ​ពេល​ស្រវឹង​
​រឿង​នេះ​ច្រើនតែ​កើតឡើង​លើ​ខាង​ប្រុស​ជា​និច្ច​។ យ៉ាងណាមិញ ចូរ​យកចិត្តទុកដាក់​ទៅលើ​កាលៈទេសៈ​ដែល​គាត់​សារភាព​រឿងនេះ​ផង​។ យក​ល្អ​គួរតែ​កុំ​ជឿថា គាត់​ចង់​ត្រូវ​គ្នា​ជាមួយ​អ្នក​វិញ​ទាំង​ខ្លួន​កំពុង​ស្រវឹង​បែបនេះ​អី​។ ប៉ុន្តែ​អ្នក​គួរតែ​អាច​ពិចារណា​ម្តងទៀត​នៅ​ពេល​គាត់​សារភាព​ទាំង​ខ្លួន​ស្វាង និង​មិន​មាន​គ្រឿង​ស្រវឹង​។​
ចេះ​តែ​ទទួល​សា ឬ​ខ​ល​មក​អ្នក​ខុស​រឿង​
​តើ​សង្សារ​ចាស់​អ្នក​ចេះ​តែ​ទាក់ទង​មក​អ្នក​ដោយ​គ្មាន​ហេតុផល​អ្វី​ត្រឹមត្រូវ​ដែរ​ទេ​? បើសិន​ជា​អ្នក​សម្គាល់​ឃើញថា សង្សារ​អ្នកចេញ​តែ​ចាប់ផ្តើម​ចង់​និយាយ​ថា​សួរ​ស្តី ឬ​សរសេរ​សារ​ថា សុខ​សប្បាយ​ជា​ទេ នោះ វា​អាច​ជា​អា​ការៈ​មួយ​បញ្ជាក់​ថា គាត់​ចង់​ប្រើ​ជីវិត​រស់នៅ​ជាមួយ​អ្នក​វិញ ព្រោះ​គាត់​កំពុងតែ​នឹក​អ្នកខ្លាំង​។សុំ​អ្នក​ទៅ​ដើរលេង​ក្រៅ​តែ​ពីរ​នាក់​
​ការទទួល​បាន​ការអញ្ជើញ​ដើម្បី​ចំណាយ​ពេលវេលា​នៅ​ជាមួយគ្នា​ឡើងវិញ​អាចជា​អា​ការៈ​មួយ​បញ្ជាក់​ថា សង្សារ​ចាស់​អ្នក​ចា​បា់រ​ម្មណ៍​ក្នុងការ​សាង​ចំណងស្នេហារ​ឡើងវិញ​ចៀស​ជាង​មិត្តភាព​។ អាការៈដ៏​ធំ​បំផុ​តដែល​ខាង​ប្រុង​ចង់​ត្រូវ​គ្នា​វិញ​នោះ គឺ​គាត់​ចេះ​តែ​ចង់​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​តាមរយៈ​ការផ្ញើរ​សា និង​ទូរស័ព្ទ​សួរ ចង់​ទៅ​ក្រៅ​ដើរលេង​ជាមួយ​គ្នា និង​មាន​គម្រោង​ធ្វើ​អ្វីៗ​ជាមួយគ្នា​។
ការសន្ទនា​របស់​អ្នក​ទាំង​ពីរ​ដូចគ្នា​នឹង​ពេល​វេលា​ដែល​អ្នក​មិន​ទាន់​បែក​គ្នា​
​ការ​ដែល​ខាង​ប្រុស​ចេះតែ​ចង់​រក្សា​ការសន្ទនា​ជាមួយ​អ្នក​ដូច​គ្នា​កាលពី​មិនទាន់​បែកបាក់ គឺជា​អាការៈដ៏​ច្បាស់លាស់​មួយ​ដែល​គាត់​ចង់បាន​រូបអ្នក​ម​ករួ​ម​រស់នៅ​ជាមួយគ្នា​ឡើងវិញ ដោយសារតែ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​ជីវិត​របស់​គាត់​មាន​ភាព​ស្រស់បំព្រង​ឡើងវិញ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com