ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើ​ម៉េច​ទើប​ដឹងថា អា​ប៉ិ​ហ្នឹង​លួច Crush លើ​អ្នក​ទៅ​?
31, Aug 2022 , 6:59 am        
រូបភាព
​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​ស្ត្រី​ម្នាក់​អាច​ដឹង​នោះ​គឺ ស្នេហា​ពិត​របស់​បុរស​ម្នាក់​។ ថ្វី​បើ​មិត្ត​ប្រុស​របស់​អ្នក​អាច​នឹង​ស៊ីពេល​យូរ​បន្តិច​ប្រាប់​អ្នក​ថា គាត់​ស្រឡាញ់​អ្នក​មែន តែ​មាន​ឱកាស​ច្រើនណាស់​ដែល​អ្នក​អាច​ចាប់​បាន​អំពី​រឿងនេះ​តាមរយៈ​សកម្មភាព​តិចតួច​របស់គាត់​។​បើ​យើង​និយាយ​អំពី​ទិដ្ឋិ​ភាព​ភាគច្រើន​វិញ​គឺថា មនុស្ស​ស្រី​ងាយ​នឹង​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ដៃគូ​លឿន​ណាស់ ប៉ុន្តែ​មនុស្ស​ប្រុស​បែរ​ជា​ស៊ីពេល​យូរ​ទៅវិញ​។ ហេតុដូច្នេះ​ហើយ​ទើប អ្នក​យល់ថា មិត្ត​ប្រុស​អ្នក​មិន​ស្រឡាញ់​អ្នក​ទេ ព្រោះ​តេ​គាត់​មិន​ចេញ​ប្រើ​ពាក្យសម្តី​និយាយ​អំពី​អារម្មណ៍​ដែល​គាត់​មាន ឬ​ហៅ​ថា Crush មក​លើ​អ្នក​។ ប៉ុន្តែ បើសិន​ជា​អ្នក​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ចំពោះ​កាយវិការ​របស់​គាត់​វិញ​នោះ អ្នក​ពី​ត​ជា​ដឹង​ថា​គាត់​លួច Crush អ្នក​ជាមិនខាន​។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​ដឹង​ថា អា​ប៉ិក​ហ្នឹង​កំពុងតែ​លួច Crush អ្នក​ដែរ​ហើយ​៖
 
​បង្ហាញ​ចំណាប់អារម្មណ៍​
​នៅពេល​មិត្ត​ប្រុស​អ្នក​ចាប់ផ្តើម​សួរ​សំណួរ​ដ៏​ស៊ី​ជម្រើ​អំពី​ចំណូលចិត្ត អ្វី​ដែល​មិន​ចូលចិត្ត និង​គោលដៅ​ក្នុង​ថ្ងៃ​អនាគត​អ្នក មានន័យ​ថា គាត់​លួច​ចាប់​ចិត្ត​លើ​អ្នក​ហើយ​។ មានន័យ​ថា គាត់​ចង់ដឹង​រឿង​គ្រប់យ៉ាង​អំពី​អ្នក​ដោយសារតែ​គេ​បារម្ភ​អំពី​អ្នក​។​មានបំណង​ចង់​ប៉ះ​អ្នក​
​គាត់​ស្រាប់តែ​ចាប់​ដៃ​អ្នកថ្នមៗ​ក្នុង​ពេល​ដើរ​តាមផ្លូវ ឬ​ពេល​ជួបជុំ​គ្រួសារ​។ គាត់​ចូល​ចិត្ត​លេង​សក់​អ្នក​ថ្នមៗ​។ គាត់​អាច​នឹង​អោប​អ្នក​ដោយ​គ្មាន​ហេតុផល​។ គាត់​អាច​នឹង​ចង់​អង្អែល​មុខ​អ្នក​នៅ​ពេល​សម្លឹង​មើល​អ្នក​ម្តងៗ​។ ពេលខ្លះ គ្រាន់​តែ​អង្គុយ​នៅ​ផ្ទះ​មើល​ទូរទស្សន៍​សោះ​ក៏​មាន​រឿង​ច្រើន​ចង់​និយាយ​គ្នា​ដែរ​។
ចំណាយ​ពេល​ច្រើន​នៅ​ជាមួយ​អ្នក​
​នៅ​ពេល​អ្នក​យល់​ថា​មិត្ត​ប្រុស​អ្នក​មិនសូវ​ចំណាយពេល​ច្រើន​ជាមួយ​មិត្តភក្តិ​គេ ហើយ​ចំណាយពេល​ច្រើន​នៅ​ជាមួយ​អ្នក មានន័យ​ថា​គេ​កំពុង​តែ​ស្រឡាញ់​អ្នក​ហើយ​។ រឿង​នេះ​មិនមែន​មានន័យថា គាត់​ឈប់​ទាក់ទង​មិត្តភក្តិ​នោះទេ គ្រាន់តែ​ជ្រើស​ការ​ចំណាយពេល​ច្រើន​ជាមួយ​អ្នក​ឲ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ​។
ធ្វើ​រឿង​គ្រប់​យ៉ាង​សម្រាប់​អ្នក​
​គាត់​មិន​ខ្វល់​ថា​រឿង​ទាំងនោះ​ពិបាក​ប៉ុណ្ណា​ទេ គ្រាន់តែ​ធ្វើ​វាឲ្យ​បាន​សម្រាប់​អ្នក​ប៉ុណ្ណោះ​។ គាត់​ប្រហែលជា​មិន​ចាប់​អារម្មណ៍​លើ​អ្វី​ផ្សេង​ដែល​អ្នក​ចាប់អារម្មណ៍​ឡើយ តែ​គាត់​ចង់​ក្លាយទៅជា​ផ្នែក​មួយ​របស់​អ្នក​ប៉ុណ្ណោះ​។ គាត់​មិន​ចម្អក​លើ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​រីករាយ​ឡើយ​។ គាត់​អាច​នឹង​មិន​ចូលចិត្ត​ស្តាប់​ចម្រៀង​ដូច​អ្នក​ទេ ប៉ុន្តែ​គាត់​បែរ​ជា​ទិញ​សម្បុត​ការប្រគុំ​តន្ត្រី​ពីរ​សន្លាក់​ដើម្បី​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​វិញ​។
ការជួប​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​គាត់​
​ថ្វី​ត្បិត​តែ​រឿង​នេះ​ស្តាប់​មើលទៅ​ដូចជា​ចាស់​គម្រិល​បន្តិច​ក៏​ដោយ ប៉ុន្តែ​នៅពេល​មនុស្ស​ប្រុស​ម្នាក់​ណែនាំ​ស្ត្រី​ដែល​ជា​ជីវិត​របស់​គេ​ឲ្យ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​គេ​ស្គាល់ មានន័យ​ថា​គាត់​មិនមែន​និយាយ​លេង​នោះទេ​។ គាត់​ក៏​សង្ឃឹមថា ទំនាក់ទំនង​របស់​គេ​អាច​ឈាន​ដល់​មួយកម្រិត​ទៀត​ដែរ​។
និយាយ​ប្រាប់​អ្នក​អំពី​ការ​រៀបការ និង​កូនចៅ​
​បើសិន​ជា​មិត្ត​ប្រុស​អ្នក​និយាយ​អំពី​អារម្មណ៍​នៃ​ការ​រៀបការ និង​ការ​មាន​កូនចៅ ព្រមទាំង​បញ្ជាក់​អំពី​ការគិត​របស់​គាត់​តៀត​នោះ មាន​ន៏​យ​ថា​ឱកាស​ដែល​ត្រូវ​គិតដល់​រឿង​អនាគត​នឹង​កើតមាន​ឆាប់ៗ​ហើយ​។ បើសិន​ជា​អ្នក​ទាំង​ពីរ​ចែករំលែក​គ្នា​អំពី​អារម្មណ៍​ដូច​គ្នា​អំពី​ការ​រៀបការ និង​ការបង្កើត​គ្រួសារ​ដ៏​តូច​មួយ​មែន មានន័យ​ថា ស្នេហា​ក៏​កើតមានឡើង​ដែរ​។
 
​និយាយ​ពាក្យ​ពិសេស​ទាំង​បី​ម៉ាត់​នោះ​ដំបូង​គេ​
​គាត់​អាច​និយាយ​ពាក្យ​ថា “I Love You” ប្រាប់​អ្នក​មុន​។ និយាយ​ទៅ វា​ដូចជា​គ្មាន​អ្វី​ជា​បញ្ហា​ចោទថា​គាត់​គួរ​និយាយ​ពាក្យ​នេះ​ពេលណា ឬ​នៅ​កន្លែង​ណា​នោះទេ​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា គាត់​ចង់​និយាយ​វា​ដំបូង​គេ​។
 
សរុបសេចក្តី​មក ខ្ញុំ​នៅតែ​អាច​និយាយ​ដដែលៗ​ថា មនុស្ស​ស្រី​ងាយ​នឹង​បង្ហាញ​អំពី​អារម្មណ៍​របស់​ខ្លួន​ចំពោះ​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​លឿន​ជាង​មនុស្ស​ប្រុស​ណាស់​។ សម្រាប់​មនុស្ស​ប្រុស​ភាគច្រើន​អាច​នឹង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​រៀប​ពាក្យ​ពេញ​កាន់តែ​ពេញលេញ​សម្រាប់​បញ្ចេញបញ្ចូល​ចំពោះ​អារម្មណ៍​របស់​ខ្លួន ទោះបីជា​គេ​កំពុងតែ​លួច Crush អ្នក​យូរណាស់​ហើយ​ក៏​ដោយ​។ យ៉ាងណាមិញ ថ្វី​បើ​សកម្មភាព​វេជ្ជ​មាន​របស់គេ និង​របៀប​នៃ​ការយកចិត្តទុដាក់រ​បស់​គាត់​បញ្ជាក់​ត្រង់ៗ​ហើយ​ក៏​ដោយ អ្នក​ក៏​នៅតែ​អាច​ស្វែង​យល់​ថា​គាត់​ស្រឡាញ់​អ្នក​ដែរ​។ ដូច្នេះ​អ្នក​គួរតែ​ទុកពេល​ឲ្យ​គាត់​យូរ​បន្តិច​ទៅ​បើសិនជា​ចង់​លឺ​ពាក្យ​ថា “I Love You” ចេញ​ពី​មាត់​គាត់​ដំបូង​គេ​មែន​នោះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com