អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Maxus Cambodia បានបង្ហាញពីភាពល្អប្រសើរ នៃទិន្នន័យលក់បានកើនឡើងនាពាក់កណ្តាលឆ្នាំ២០២២នេះ
28, Jul 2022 , 2:19 pm        
រូបភាព
 យីហោ Maxus គឺជាយីហោរថយន្តកូនកាត់របស់ចក្រភពអង់គ្លេស ដែលបានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ អមជាមួយនឹងការកើនឡើងនៃចរាចរណ៍រថយន្ត Maxus យ៉ាងឆាប់រហ័ស ហើយទិន្នន័យការលក់ចេញបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ Maxus បានផ្តល់នូវរថយន្តប្រណិតដែលស័ក្តសម ទៅនឹងតម្រូវរបស់អ្នកប្រើប្រាស់ និងមានតម្លៃសមរម្យ។ កាលពីឆ្នាំ២០២១ រថយន្ត Maxus បានលក់ចេញប្រមាណជាង ១០០គ្រឿង ហើយពាក់កណ្តាលឆ្នាំ២០២២នេះ Maxus ក៏បានបន្តបំបែកកំណត់ត្រាដ៏ល្អ ជាមួយនឹងការលក់ចេញជាង ៦០គ្រឿង និងទទួលបានការកក់ជាច្រើនគ្រឿងជាបន្តបន្ទាប់។
 
ពួកគេក៏បានសម្លឹងឃើញពីការរីកចម្រើនបន្តទៅមុខទៀត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រជាប្រិយភាព នៃរថយន្ត SUV របស់ខ្លួន គឺ Maxus D60, MPV ម៉ូដែល G50 និងរថយន្តភីកអាប់ T90។ ទិន្នន័យដ៏ល្អនៃការលក់ចេញរបស់រថយន្ត Maxus គឺបានផ្សារភ្ជាប់ ជាមួយជម្រើសដ៏ល្អពីផលិតផលរបស់ខ្លួន ចាប់ពីរថយន្តប្រភេទ SUV រហូតដល់រថយន្តប្រភេទ MPV និងរថយន្តភីកអាប់។ Maxus ក៏បានផ្តល់ជូននូវជម្រើសយ៉ាងល្អសម្រាប់អ្នកដែលត្រូវការរថយន្ត ទៅតាមប្រភេទតម្រូវការផ្សេងៗគ្នា ជាមួយនឹងរថយន្តដ៏ពេញនិយមទាំង៣ម៉ូដែលដូចខាងក្រោម៖




 
រថយន្ត Maxus D60 ដែលជារថយន្តលក់ដាច់បំផុត សម្រាប់ Maxus បានកំពុងនាំមុខឱ្យយីហោ Maxus ជ្រៀតចូលក្នុងបេះដូងប្រជាជនកម្ពុជា។ ម៉ូឌែល D60 គឺជារថយន្តប្រភេទ SUV ៧កៅអី ដែលផ្តល់នូវលក្ខណៈពិសេសទំនើបៗ អមជាមួយតម្លៃដ៏សមរម្យ ចាប់ពី $42,990 ប៉ុណ្ណោះ។ រថយន្ត Maxus D60 បានបំពាក់នូវមុខងារល្អៗជាច្រើន ដែលមនុស្សចូលចិត្ត និងត្រូវការមានដូចជា៖ ប្រព័ន្ធសោរឆ្លាតវៃ(smart key), កុងទ័រឌីជីថលដែលអាចប្តូរ​បាន៣បែប, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ, ដំបូលលើធំបែប panoramic sunroof, កញ្ចក់ចំហៀងក្តោបអូតូ, ទ្វារឃ្លុបក្រោយបិទបើកដោយស្វ័យប្រវត្តិ និងជាពិសេសការរចនាដ៏ប្រណិតនៃផ្នែកខាងក្នុង បែបស៊ីវិល័យពណ៌ឈើរី  អមជាមួយកៅអីពូកស្បែកកម្រិតខ្ពស់ ដែលធ្វើឱ្យម្ចាស់រថយន្តទទួលបាននូវការបើកបរប្រកបដោយផាសុកភាព និងភាពងាយស្រួលនៃបទពិសោធន៍ថ្មី ជាមួយរថយន្ត Maxus D60 ។
  


ការបង្ហាញខ្លួននូវម៉ូដែលថ្មីរបស់ Maxus T90 ដែលជារថយន្តភីកអាប់ដ៏ល្អ អមជាមួយនឹងតម្លៃសមរម្យជាងគេ នៅក្នុងជួរនៃប្រភេទរថយន្តភីកអាប់ ដែលមានតម្លៃចាប់ផ្តើមពី $47,990 ប៉ុណ្ណោះ និងអាចបង់រំលោះជាមួយធនាគារជាដៃគូ បានយ៉ាងងាយស្រួល។ សម្រាប់ភាពធំទូលាយរបស់ Maxus T90 គឺអាចផ្តល់នូវការរួមដំណើរជាមួយមនុស្សពេញវ័យ៥នាក់ ដែលអាចអង្គុយបានដោយមានផាសុកភាព និងសុវត្ថិភាព។ ដំបូលលើកញ្ចក់ Sunroof ក៏ត្រូវបានបំពាក់លើ T90 ដែលអនុញ្ញាត្តិឱ្យពន្លឺធម្មជាតិ ជ្រៀតចូលទៅក្នុងកាប៊ីនយ៉ាងល្អ និងបង្កើតបរិយាកាសដ៏រស់រវើកក្នុងពេលធ្វើដំណើរ ហើយភាគច្រើននៃរថយន្តប្រភេទភីកអាប់ គឺមិនមានមុខងារនេះភ្ផាប់ជាមួយទេ។ រថយន្ត Maxus T90 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.0T និងបានបន្ថែមនូវបច្ចេកវិទ្យាថ្មី នៃតួបូភ្លោះ (Bi-turbo) អមជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ ដែលផលិតកម្លាំងបាន 215hp និងកម្លាំងរមួល 500Nm ។ លើសពីនេះទៀត Maxus T90 រចនាដោយប្រភេទប៉ុង២ (2WD) ដែលអ្នកបើកបរអាចប្តូរមុខងារ ទៅតាមស្ថានភាពផ្លូវដូចជា ការប្រើប៉ុង១ 2H, ប៉ុង២ 4H, អូតូស្វ័យប្រវត្តិ និង 4L ។
 




ទន្ទឹមនឹងការនាំចូលនូវរថយន្ត SUV និងរថយន្តភីកអាប់មកកម្ពុជា Maxus ក៏មានរថយន្តលក្ខណៈគ្រួសារម៉ូឌែល Maxus G50 ដែលជាប្រភេទ MPV ៨កៅអីដ៏ប្រណិតនិងធំទូលាយ។ លោកអ្នកអាចស្វែងរករថយន្ត Maxus G50 បានក្នុងតម្លៃ $45,000 ជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏ប្រណិត និងផ្នែកខាងក្រៅយ៉ាងទាក់ទាញ។ ការធ្វើដំណើររបស់អ្នកពិតជារីករាយដោយសារតែលក្ខណៈពិសេសៗ និងប្រព័ន្ធសុវត្ថិភាពជាច្រើនបានភ្ផាប់មកជាមួយ ដែលមានដូចជា កាមេរ៉ា 360 ដឺក្រេ និងសេនស័រ, ប្រព័ន្ធទ្វារដែកពីរជាន់ការពារសុវត្ថិភាពខ្ពស់, កៅអីសម្រាប់កូនតូចៗ (Isofix Child Seat), ពោងសុវត្ថិភាពស្តង់ដារ៦គ្រាប់, ប្រព័ន្ធហ្វ្រាំង ABS, ហ្វ្រាំងដៃអេឡិចត្រូនិក ក៏ត្រូវបានដំឡើងនៅលើ Maxus G50 ដែរ។ ជាមួយនឹងទំហំដ៏ធំបំផុតមួយ នៅថ្នាក់នៃប្រភេទរបស់វា លោកអ្នកអាចផ្ទុកសម្ភារបានកាន់តែល្អ និងបន្ថែមនូវអ្នករួមដំណើរកាន់តែច្រើនសម្រាប់ការធ្វើដំណើរ។
 




បើទោះបីជា ទិន្នន័យលក់ចេញដ៏ល្អរបស់យីហោ Maxus នៅកម្ពុជាបានកំពុងតែរីកចម្រើនក៏ដោយ ពួកគេក៏បានផ្តល់ឱ្យអតិថិជននូវសេវាកម្មលក់រថយន្តដ៏ល្អ និងសេវាកម្មថែរក្សាបន្ទាប់ពីអតិថិជនបានទិញរថយន្តយកទៅប្រើប្រាស់ ដោយផ្តល់នូវការធានាគុណភាពរយៈពេលពី 3 ទៅ 5 ឆ្នាំ និងសេវាកម្មថែទាំដោយឥតគិតថ្លៃផងដែរ។ ដូច្នេះលោកអ្នកទិញ និងប្រើប្រាស់រថយន្ត Maxus ដោយមានទំនុកចិត្តខ្ពស់ និងរីករាយគ្រប់ការធ្វើដំណើរ៕
 








(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com