អត្ថបទពាណិជ្ជកម្ម
ពិធីបើកសម្ពោធផលិតស្រាបៀដំបូងរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាផ្លូវការ
28, Jul 2022 , 4:04 pm        
រូបភាព
ពិធីបើកសម្ពោធផលិតស្រាបៀដំបូងរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត។
 
ព្រឹត្តិការណ៍នេះ ប្រារព្វធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដោយផ្ទាល់ ដែលស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
 




ក្នុងកិច្ចថ្លែងស្វាគមន៍ក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានមានប្រសាសន៍បញ្ជាក់ជូន ឯកឧត្តមគណអធិបតី និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ100% ក្រោមទឹកប្រាក់វិនិយោគសរុបចំនួន ៧៨លានដុល្លាសហរដ្ឋអាមេរិក។ រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដ១៥ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៥00,000ហិចតូលីត្រ ឬ ស្មើរនឹង៦,៥00,000កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាល បង្កើតការងារដល់យុវជនកម្ពុជាយើង ចំនួន ៥៥0កន្លែងផងដែរ។ 
 
រោងចក្រសា្របៀ របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំនិងទំនើបដែលយើងបានឃើញនៅទីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតស្រាបៀបច្ចេកវិទ្យា​ទំនើបចុង​ក្រោយ​បំផុត​ពី​អឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញ លើវិស័យផលិតស្រាបៀលំដាប់ពិភពលោក។ ពិសេសជាងនេះទៀត រោងចក្រស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិតប្រកបដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យនិងទទួលបានភាពរីករាយលើសគេដល់អ្នកពិសាស្រាបៀជាក់ជាមិនខានឡើយ។
 


គួរបញ្ជាក់ថាចាប់តាំងពីគម្រោងវិនិយោគដ៏ធំមួយនេះទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅឆ្នាំ២០២០ ដំណើរការសាងសង់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា)បានធ្វើឡើងយ៉ាងសកម្មដោយភាពជឿជាក់និងទុកចិត្តខ្ពស់បំផុត ទោះក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងឆ្លងកាត់ការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ ក៏ដោយ។
 
ការណ៍នេះ បានកើតឡើងពីភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច(ខេមបូឌា) លើការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចយកឈ្នះបានលើសមរភូមិប្រយុទ្ធប្រឆាំងរោគរាតត្បាតកូវីដ១៩ យ៉ាងពិតប្រាកដ។  
 


ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នឹងផ្តើមដំណើរការផលិតស្រាបៀរចំនួនពីរប្រភេទមុនគេ គឺ ស្រាបៀរ ម៉ាទ្រីដ និង ស្រាបៀរ ឡឺ ស្កុទី។ ការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុវត្ថិភាព សុខភាព    អនាម័យយ៉ាងល្អឥខ្ចោះកម្រិតស្ដង់ដាអន្តរជាតិ និង ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលប្រតិបត្តិដោយក្រុមការងារជំនាញច្បាស់លាស់ពីមន្ទីពិសោធន៍ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ចេញជាផលិត ផលសម្រេច នឹងធ្វើឱ្យអ្នកពិសាទទួលបាននូវបទពិសោធថ្មីនៃរសជាតិស្រាបៀរដ៏ឆ្ងាញ់ប្លែក ស្រាល ស្រទន់ និងភាពរីករាយមិនអាចបំភ្លេចបាន៕
*ពិសាដោយទទួលការខុសត្រូវ
 












(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com