អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមួយ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅកម្ពុជា​ ២ឆ្នាំ​ជាប់ៗគ្នា
28, Jul 2022 , 6:09 pm        
រូបភាព
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនទំនិញប្រើប្រាស់រហ័សឈានមុខគេនៅកម្ពុជា ​ ទទួលបានលិខិតថ្លែងអំណរគុណ ដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់ទី១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតក្នុងឆ្នាំ ២០២១។
 
ការលោត​​​ពី​ចំណាត់​ថ្នាក់​ទី២៤​កាល​ពី​ឆ្នាំ​២០២០ ក្នុងនាម​ជាក្រុមហ៊ុនបង់ពន្ធធំបំផុត​ មក​ចំណាត់​ថ្នាក់​ទី​​១៤​ក្នុង​ឆ្នាំ​២០២១ គឺជា​សក្ខីភាព​​នៃ​ការ​បន្ត​ប្តេជ្ញា​ចិត្ត និង តម្លាភាព​ របស់​ក្រុមហ៊ុន​ យូនីលឹវើ កម្ពុជា ក្នុងនាម​ជា​ក្រុមហ៊ុន​សាជីវកម្ម​ ដែល​មាន​អភិបាលកិច្ច​ពន្ធដារ​ល្អ ដោយ​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ និង គោរព​តាម​​បទប្បញ្ញត្តិ​នានា​របស់​ប្រទេស​កម្ពុជា។ 




 
លោក​ លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា៖ “វាជាកិត្តិយសណាស់​ ដែល​ពួកយើង​បាន​ទទួល​លិខិត​ថ្លែងអំណរគុណ និងការកោតសរសើរពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​លើកទី២ ចំពោះការ​បន្ត​ចូលរួម​ចំណែក​ របស់​ពួកយើង​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម​ជាតិ តាមរយៈការបង់ពន្ធ ជាពិសេសក្រោយពីវិបត្តិជំងឺ​កូវីដ-១៩ ដែលក្រុមហ៊ុន​ទាំង​អស់​ត្រូវបំពេញកាតព្វកិច្ចរបស់ពួកគេឱ្យបានពេញលេញ”។
  


លោកសុធូ បាន​បន្ថែមថា៖ “ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ យើងបាន​ចាត់ទុក​ការអនុលោមតាមបទប្បញ្ញត្តិ​នានា​របស់ប្រទេសជាកិច្ចការដ៏សារៈសំខាន់។ យើងប្តេជ្ញាគាំទ្រ និង ជួយ​​ប្រទេស​ជាតិ ដោយ​​ខំប្រឹងប្រែងធ្វើ​ឲ្យ​កាន់​តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា តាមរយៈការវិនិយោគ និងការរួមចំណែក​បង់​ពន្ធប្រកបដោយតម្លាភាព​”។
 
ក្រៅពីត្រូវបានជាប់ចំណាត់ថ្នាក់ទី១៤ ​ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតនោះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជាក៏ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ដែលបានចេញដោយ ឯកឧត្តម គង់ វិបុលរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានពន្ធដារ សម្រាប់ការ​បំពេញ​​កាតព្វកិច្ច​បង់ពន្ធរបស់ក្រុមហ៊ុនជាមួយសុពលភាពរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣។​
  


ក្រៅពីភាព​ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ ចំពោះ​ការចូល​រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​​ការ​បំពេញ​​កាតព្វកិច្ច​បង់ពន្ធ​ជូនរដ្ឋ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជា​ក្រុមហ៊ុន​ឈាន​មុខគេក្នុងការជួយដល់រាជរដ្ឋាភិបាល និងស្ថាប័ន​នានា ចាប់តាំងពីការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅកម្ពុជា។ គិត​មក​ទល់​ពេលនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានបរិច្ចាកផលិតផល​ចំណីអាហារចាំបាច់ ផលិតផលថែរក្សា    ​អនាម័យ និង ឧបករណ៍​ជំនួយ​ដង្ហើម​ដែលមានតម្លៃ​​ទឹកប្រាក់​ប្រមាណ ៦១៥ លានរៀល ឬ​ស្មើនឹង ១៥០,០០០​ដុល្លារ​អាមេរិក ដល់ស្ថាប័ន​នានា​ក្នុងប្រទេសកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុកក្រុមហ៊ុន យូនីលឹវើ កម្ពុជាតាមរយៈ https://web.facebook.com/UnileverCambodia1​​
 





អំពីក្រុមហ៊ុនយូនីលឹវើ 
 
ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេ​នៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម​​តាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់​ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង​២០​មុខ​រាប់តាំងពី ផលិតផល​ថែរក្សាសម្រស់ ផលិតផល​ចំណីអាហារ​ចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់​ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗ​ដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង​ វ៉ល​​ជាដើម។




 
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០​ ដោយ​បានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ប៊ីលានអឺរ៉ូ ​កាល​ពី​ឆ្នាំ២០២១។
 
យូនីលឹវើ កម្ពុជា ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បី​ក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែល​បាន​គិតគូរ​ទៅដល់​​ការ​លើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាព​មនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។ 


 
ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹង​អភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាព​ចម្បង​ទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅ​របស់​ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យ​បាននូវគោលបំណងរបស់យើងគឺ "ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា"។
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។ 
 
សម្រាប់ការសាកសួរព័ត៌មាន 
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ 
HP: +855 10 944 544
 















© រក្សាសិទ្ធិដោយ thmeythmey.com