កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី ចាត់ទុកការគាំទ្រចេញពីបេះដូង សំខាន់ដូចជ័យជម្នះដែរ
30, Jul 2022 , 6:20 pm        
រូបភាព
លោក ហ៊ុន ម៉ានី ជួបជាមួយអត្ដពលិក
លោក ហ៊ុន ម៉ានី ជួបជាមួយអត្ដពលិក
លោក ហ៊ុន ម៉ានី ប្រធានដឹកនាំប្រតិភូអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ថា ការប្រកួតយកជ័យជម្នះជារឿងសំខាន់ ប៉ុន្ដែ ការគាំទ្រដែលចេញពីបេះដូង ក៏ជារឿងសំខាន់ផងដែរ។


ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ចាប់ផ្ដើមថ្ងៃដំបូង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា។ លោក ហ៊ុន ម៉ានី បានអញ្ជើញទៅទស្សនា និងផ្ដល់ជាកម្លាំងចិត្តផ្ទាល់ ដល់អត្ដពលិកកម្ពុជា នៅពហុកីឡដ្ឋាន Manahan។
 
ជាមួយគ្នានេះដែរ ប្រធានដឹកនាំប្រតិភូកីឡារូបនេះ បាននិយាយថា៖«ភាពឈ្នះជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានេះ គឺការគាំទ្រចេញពីបេះដូងចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីយើង! ជយោព្រះរាជាណាចក្រកម្ពុជា។»។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ។ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដាក់១៤ប្រភេទកីឡា ហើយកម្ពុជា ចូលរួមប្រកួត ១១ប្រភេទកីឡា ដោយមានប្រតិភូកីឡាចូលរួម ១៧៩នាក់៕ 
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com