ជាតិ
បណ្តាញសង្គម ជួយឱ្យចម្លាក់ស្ពាន់របស់លោក ជា យុទ្ធា មានការគាំទ្រច្រើន 
លោក ជា យុទ្ធា វិចិត្រករចម្លាក់ស្ពាន់ វ័យ៦៧ឆ្នាំ
×![]()
ភ្នំពេញ៖ លោក ជា យុទ្ធា ជាជាងចម្លាក់ស្ពាន់វ័យ៦៧ឆ្នាំ ដ៏មានថ្វីដៃម្នាក់ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ចម្លាក់ស្ពាន់ដ៏ប្រណីត ដែលកើតចេញពីស្នាដៃរបស់លោក យុទ្ធា រួមទាំងកូនប្រុស និងកូនជាង កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសសើរពីពលរដ្ឋខ្មែរ និងជនបរទេស តាមបណ្តាញសង្គមហ្វេសប៊ុក។ លោកបានរៀបរាប់ទាំងរីករាយប្រាប់សារព័ត៌មានThmeyThmey25 ថា ក្រោយរបបប៉ុលពត របរឆ្លាក់ស្ពាន់របស់លោកមិនសូវមានអតិថិជនទេ ប៉ុន្តែនៅពេលមានហ្វេសប៊ុក របរនេះក៏ចាប់ផ្តើមមានអតិថិជនមិនដាច់ ជាពិសេសមានការស្រលាញ់ពេញចិត្តពីពលរដ្ឋប្រើប្រាស់បណ្តាញសង្គម។ ក្រៅពីនេះ ក៏មានក្រុមការងារទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត ចុះទៅសម្ភាស និងផ្សព្វផ្សាយអំពីស្នាដៃចម្លាក់នៃគ្រួសារលោកផងដែរ។ ចម្លាក់ស្ពាន់គ្រួសារលោក យុទ្ធា មានតម្លៃចាប់ពី ៣០០ដុល្លារ រហូតដល់ខ្ទង់ម៉ឺន ដោយគិតទៅតាមការចំណាយពេលវេលា និងកម្លាំងពលកម្ម៕
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com