អត្ថបទពាណិជ្ជកម្ម
រង្វាន់អន្តរជាតិថ្មីចំនួនពីរសម្រាប់ អូ គូលែន (Kulara Water Co., Ltd)
01, Aug 2022 , 10:36 am        
រូបភាព
ការចូលរួមរបស់ Kulara Water ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមត្រូវបានទទួលកិត្តិយសជាថ្មីម្តងទៀត។ ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិ អូ គូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា ទើបតែឈ្នះពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ីឆ្នាំ 2022 (Asia Responsible Enterprise Awards 2022) ជាពីរប្រភេទដាច់ដោយឡែកពីគ្នាគឺ "ភាពជាអ្នកដឹកនាំបៃតង" (Green Leadership) និង "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ" (Responsible Business Leadership)។
 
អូ គូលែន ទឹករ៉ែធម្មជាតិ: ផលិតផលបរិសុទ្ធ និង ជាម៉ាកដែលឈានមុខគេ
 
ចាប់តាំងពីដាក់ដំណើរការម៉ាក អូ គូលែន ក្នុងឆ្នាំ២០១៣មក ក្រុមការងារ Kulara Water ក៏ដូចជា DKSH (ដែលទទួលបន្ទុកធ្វើទីផ្សារ និងចែកចាយទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា) ចែករំលែកនូវមោទនកភាពធំមួយជាមួយគ្នា គឺការដែលមានលទ្ធភាពផ្តល់នូវទឹករ៉ែធម្មជាតិ ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់បំផុត ទឹករ៉ែធម្មជាតិ ដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។
 

  ការតាំងចិត្តធានាឱ្យបាននូវគុណភាព ឆន្ទៈដែលចែករំលែកដោយបុគ្គលិក Kulara Water ទាំងអស់ ដែលជាបេះដូងនៃភាពជោគជ័យនៃអូគូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា។

អូ គូលែន ​បានឈរជើង​យ៉ាង​ឆាប់​រហ័ស ​ក្នុង​ចំណោម​ម៉ាក​យីហោ​អន្តរជាតិ​ដ៏​ធំ​បំផុត ​ដោយ​សារ​គំរូ​អភិបាលកិច្ច​ដ៏ល្អឯក និងគោលការណ៍ដឹកនាំបែបរីកចម្រើន​រួមគ្នារបស់​ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើ នូវនុវត្តភាព និងទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។ ក្រុមការងារ Kulara Water បានប្តេជ្ញាចិត្តក្នុងការបន្តជារៀងរាល់ថ្ងៃ នូវមហិច្ឆតាដ៏រឹងមាំក្នុងការ "បង្កើត និង ជួយ" របស់លោក Bernard Forey ស្ថាបនិកក្រុមហ៊ុន និងក្រុមហ៊ុនធំៗផ្សេងទៀ នៅជុំវិញពិភពលោក (MTI នៅក្នុងប្រទេសឥណ្ឌូណេស៊ី La Vie នៅវៀតណាម MyCare និង Eva នៅមីយ៉ាន់ម៉ា។ល។)
 
ការប្តេជ្ញាចិត្តរបស់លោក Bernard Forey ចំពោះពិភពលោក ដែលកាន់តែមានភាពសមធម៌ និងសាមគ្គីភាព ត្រូវបានផ្តល់រង្វាន់ជាលើកដំបូង​កាលពីជាង 40 ឆ្នាំមុន ដោយប្រធានាធិបតីបារាំង Valéry Giscard d'Estaing (បានផ្តល់គ្រឿងឥស្សរិយយសក្នុងឆ្នាំ 1977) ។ ចំណែកក្រុមហ៊ុន Kulara Water វិញក៏បានទទួលពានរង្វាន់ Eurocham CSR Grand Prix ក្នុងឆ្នាំ 2019 ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក George Edgar ដែលគ្រានោះជាឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែរ។ តាមរយៈរង្វាន់នេះ គណៈមេប្រយោគបានផ្តល់កិត្តិយសដល់យុទ្ធសាស្ត្រអាជីវកម្ម​ឯករបស់ Kulara Water ក៏ដូចជាភាពលេចធ្លោនៃវិធីសាស្រ្តសកលរបស់ក្រុមហ៊ុន ដែលរួមបញ្ចូលគ្នានូវការរីកចម្រើនប្រកបដោយសមត្ថភាព។ Kulara Water ក៏ទទួលបានពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ីក្នុ ងឆ្នាំ 2020 (Asia Responsible Awards 2020) ក្នុងប្រភេទ "ការវិនិយោគលើមនុស្ស" (Investment in people) សម្រាប់រាល់គំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍន៍មូលដ្ឋាន។


  ការតាំងចិត្តធានាឱ្យបាននូវគុណភាព ឆន្ទៈដែលចែករំលែកដោយបុគ្គលិក Kulara Water ទាំងអស់ ដែលជាបេះដូងនៃភាពជោគជ័យនៃអូគូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា។

ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water
 
វិធីសាស្រ្តរួម ក៏ដូចជាវត្តុបំណង និងគោលការណ៍ដឹកនាំ របស់ Kulara Water នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តអាជីវកម្ម និង CSR បាន រួមបញ្ចូលមូលដ្ឋានទាំង៣ នៃការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រទាក់គ្នានានា។ វាក៏ឆ្លើយតបផងដែរ ដោយស្ម័គ្រចិត្ត ចំពោះគោលដៅអទិភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើនដែល​កំណត់ដោយអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០៣០។ ចាប់តាំងពីបង្កើតក្រុមហ៊ុនក្នុងឆ្នាំ២០០៩ Kulara Water ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ទាក់ទងនឹងការច្នៃប្រឌិត ការ​បង្កើតគុណ​តម្លៃ គុណភាព ភាពជាអ្នកដឹកនាំ ឧត្តមភាព អភិបាលកិច្ច​សាជីវកម្ម គោលនយោបាយប្រាក់ឈ្នួលត្រឹមត្រូវ គោលនយោបាយការងារចល័តផ្ទៃក្នុង គោលនយោបាយជ្រើសរើសបុគ្គលិកចម្រុះនិងមិនរើសអើង ការ​ការពារ​ ​និង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ និង ការអភិវឌ្ឍន៍មូលដ្ឋាន។


  នៅឆ្នាំនេះ ក្រុមការងារ Kulara Water បានឈ្នះពានរង្វាន់ AREA Award 2022 ពីរប្រភេទផ្សេងគ្នា្ ("ភាពជាអ្នកដឹកនាំបៃតង" និង "ភាពជាអ្នកដឹកនាំអាជីវកម្មដែលមានទំនួលខុសត្រូវ") ។

ពានរង្វាន់អន្តរជាតិថ្មីចំនួនពីរសម្រាប់ Kulara Water
 
គំនិតផ្តួចផ្តើមជារួមរបស់ Kulara Water ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម ត្រូវបានផ្តល់រង្វាន់ម្តងទៀត នៅថ្ងៃទី២១ ខែកក្កដានេះ។ ក្រុមហ៊ុនទើបតែទទួលបានពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី (Asia Responsible Enterprise Awards) ក្នុងពីរប្រភេទផ្សេងគ្នាគឺ "ភាពជាអ្នកដឹកនាំបៃតង" (Green Leadership)  និង "ភាពជាអ្នកដឹកនាំ អាជីវកម្មប្រកបដោយការទទួលខុសត្រូវ" (Responsible Business Leadership)។ 


  ដាក់ដំណើរការតាំងពីថ្ងៃទី 3 ខែមករា ឆ្នាំ 2022 ប្រព័ន្ធព្រះអាទិត្យកូនកាត់របស់រោងចក្រផលិតទឹករ៉ែធម្មជាតិ (រចនា ដំឡើង និងដំណើរការដោយ TotalEnergies) ប្រព័ន្ធនេះអាចផលិតថាមពលបៃតងបាន 650 kWp និងការផ្ទុកថាមពលបាន 896 kW ។ វាជា ប្រព័ន្ធដំបូងគេក្នុងប្រទេសកម្ពុជា។

រង្វាន់ AREA "ភាពជាអ្នកដឹកនាំបៃតង" ផ្តល់រង្វាន់ជាពិសេស ដល់កម្មវិធីខ្នាតធំចំនួនពីរដែលធ្វើឡើងដោយ Kulara Water គឺកម្មវិធីសម្រាប់ដាំដើមឈើឡើងវិញ ការដាំឡើងវិញនូវប្រភេទដើមឈើដែលគំរាមកំហែងនឹងការផុតពូជ (ចាប់ផ្តើមនៅឆ្នាំ ២០១៨ នៅតំបន់ភ្នំគូលែន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍) និងដោយសារការចាប់ដៃគូឈានមុខគេទីពីរ ជាមួយក្រុមហ៊ុន TotalEnergies ក្នុងការផ្លាស់ប្តូរថាមពលដោយជោគជ័យ​។ 


អ្នកឈ្នះរង្វាន់ AREA ក្នុងប្រភេទ "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយទំនួលខុសត្រូវ" បណ្ឌិត Jacques Marcille បានខិតខំប្រឹងប្រែងពេញមួយអាជីពរបស់គាត់ មិនថាក្នុងវិស័យសាធារណៈ ឬឯកជន ដើម្បីបង្កើតគំរូកំណើនពិសេសដែលរួមបញ្ចូលគ្នារវាងជំនាញ ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និង សមធម៌។
 
ជាមួយគ្នានេះដែរ រង្វាន់ "ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ" របស់ AREA ផ្តល់កិត្តិយសដល់ដំណើរជីវិតអាជីពដែលមានការប្តេជ្ញាចិត្តរបស់ បណ្ឌិត Jacques Marcille នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Kulara Water រួមជាមួយគ្នា និងលោក Bernard Forey ដែរ។ នៅឆ្នាំនេះ មានតែអ្នកដឹកនាំធុរកិច្ចចំនួនបីនាក់ប៉ុណ្ណោះ នៅទូទាំងអាស៊ី ដែលបានឈ្នះពានរង្វាន់នេះ សម្រាប់ការលះបង់ ការតស៊ូរបស់ពួកគេ ក្នុងការការពារ និង លើកកម្ពស់សហគ្រិនភាពប្រកបដោយការទទួលខុសត្រូវ។ អ្នកឈ្នះរួមមាន លោក Hong-Tu Tsai ប្រធានក្រុមហ៊ុន Cathay Financial Holding (ស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅតៃវ៉ាន់) លោក Joseph Huang ប្រធានធនាគារ E-Sun Commercial (ធនាគារដែលរីកចម្រើនលឿនបំផុតនៅតៃវ៉ាន់) និងលោកបណ្ឌិត Dr. Jacques Marcille នាយកគ្រប់គ្រងនៃ Kulara Water / Eau Kulen (ទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា)។

អំពី អូ គូលែន
 
ម៉ាក អូ គូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា ដែលទាញយកប្រភពរបស់វាពីភ្នំដ៏ពិសិដ្ឋបំផុតរបស់ប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៣។ ការងារជាង ១៦០ (ដោយផ្ទាល់ និងដោយប្រយោល) ត្រូវបានបង្កើតឡើងចាប់តាំងពីការបើកដំណើរការ​។ ភាពជោគជ័យនៃម៉ាកលេខ១ ក្នុងប្រទេសកម្ពុជា នៅលើទីផ្សារទឹករ៉ែធម្មជាតិនេះ គឺមានទាំងលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងមនុស្សក្នុងពេលតែមួយ។ វាបង្ហាញថាការអនុវត្តអាជីវកម្ម ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឧត្តមភាព ទំនួលខុសត្រូវសង្គម និង សមធម៌ ហើយមានបំណងជំរុញអ្នកដើរតួក្នុងតំបន់ផ្សេងទៀត ឱ្យអនុវត្តអាជីវកម្មប្រកប​ដោយនិរន្តរភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់មនុស្សជាតិចំនួនច្រើនបំផុត។
 
អំពី​កម្មវិធី​ដាំ​ដើមឈើ​ឡើងវិញ និង​ការដាំឡើងវិញនូវប្រភេទដើមឈើ ដែលគំរាមកំហែងនឹងការផុតពូជរបស់ Kulara Water
 
បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ដោយសារភាពជាដៃគូឈានមុខគេ ជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) កម្មវិធីដ៏មានមហិច្ឆិតារបស់ Kulara Water នេះ បាន​ដាំដើមឈើកម្របានជិត ១០៣ ០០០ដើម ក្នុងរយៈពេលតិចជាង៤ឆ្នាំ (៩១៣៦ ដើមលើដី ៤០,៥ ហិកតា ក្នុងតំបន់អភិរក្សរបស់ Kulara Water និង ដើមឈើចំនួន ៩២ ៩៣៥ដើម ក្នុងឧទ្យានជាតិភ្នំគូលែន)។ កម្មវិធីនេះ បានរួមបញ្ចូលផងដែរ នូវសកម្មភាពលើកកម្ពស់ការយល់ដឹងដល់យុវជនជំនាន់ក្រោយ អំពីការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពីកុមារជិត ៦០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ ព្រមទាំងលោកគ្រូ អ្នកគ្រូចំនួន ២០នាក់ និងបានផ្តល់ជាប្រយោជន៍ផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ និង អ្នកភូមិចំនួន ២ ១០០នាក់ នៅតំបន់ភ្នំគូលែនផងដែរ។
 
អំពីការផ្លាស់ប្តូរថាមពលរបស់ Kulara Water
 
ដោយការសហប្រតិបត្តិការឈានមុខ ជាមួយក្រុមហ៊ុន TotalEnergies ក្រុមហ៊ុន Kulara Water (អូ គូលែន) កំពុងវិវឌ្ឍន៍ខ្លួនទៅអនាគត ជាមួយនឹងមហិច្ឆតាជាថ្មី ទាក់ទងនឹងស្វ័យភាពថាមពល ការកាត់បន្ថយដានកាបូន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនួលខុសត្រូវសង្គម និងកំណើនក្រុមហ៊ុន។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនទៅកាន់គោលដៅនៃកំណើនប្រកបដោយនិរន្តរភាព ទើបតែបានបំពាក់រោងចក្រផលិតទឹករ៉ែធម្មជាតិរបស់ខ្លួន នៅជើងភ្នំគូលែនជាមួយនឹងប្រព័ន្ធព្រះអាទិត្យកូនកាត់ ដែលធានានូវឯករាជ្យភាពថាមពលរបស់ខ្លួន។ ប្រព័ន្ធប្រកបដោយភាពច្នៃប្រឌិតនេះ ដែ​លត្រូវបានរចនា ដំឡើង និងដំណើរការដោយក្រុមហ៊ុន TotalEnergies គឺជាប្រព័ន្ធដំបូងគេក្នុងប្រទេសកម្ពុជា។
 
បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៦៥០០ m2 ត្រូវបានដំឡើង សម្រាប់សមត្ថភាពផលិតថាមពលបៃតងសរុប ៦៥០ kWp នៅនឹងកន្លែង។  កសិដ្ឋានបន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏ត្រូវបានភ្ជាប់ទៅប្រព័ន្ធអាគុយ ផ្ទុកថាមពល ៨៩៦ kW ផងដែរ។ ប្រព័ន្ធនេះដំណើរការតាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ ហើយអាចបំពេញតម្រូវការនៃរោងចក្រផលិតទឹករ៉ែធម្មជាតិ Kulara ដោយផ្តល់ថាមពលជាបន្ត។ ថាមពលពន្លឺព្រះអាទិត្យដែលផលិតបានទាំងស្អាត និង អាចកកើតឡើងវិញ ត្រូវបានប្រើនៅពេលថ្ងៃ។ ថាមពលដែលផលិតលើស ត្រូវបានរក្សាទុកក្នុងអាគុយ ដើម្បីបំពេញតម្រូវការរបស់រោងចក្រមួយផ្នែកធំ ដែលដំណើរការសម្រាប់បីវេន ពោលគឺ២៤ម៉ោង ក្នុងមួយថ្ងៃ។
 
អំពីលោកបណ្ឌិត Dr. Jacques Marcille នាយកគ្រប់គ្រងក្រុមហ៊ុន Kulara Water
 
តាំងពីការចាប់ផ្តើមរបស់គាត់ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ បណ្ឌិត Dr. Jacques Marcille តែងតែប្រើភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់ការប្រកួតប្រជែង និងកំណើន។ ឥឡូវនេះមានអាយុ ៧៧ឆ្នាំហើយ នៅតែសកម្ម អ្នកដឹកនាំអាជីវកម្មរូបនេះ បានបង្ហាញក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ អំពីសារៈសំខាន់ នៃការដាក់យុទ្ធសាស្ត្រអនុវត្ត​រួម​គ្នា ផ្សំគ្នារវាងជំនាញ ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងសមធម៌ ដើម្បីបន្តបង្កើតថ្មី និងច្នៃប្រឌិត។ អ្នកត្រួសត្រាយផ្លូវនៃការអនុវត្តប្រកបដោយនិរន្តរភាព ដូចគ្នាជាមួយលោក Bernard Foreyដែរ (ស្ថាបនិកក្រុមហ៊ុន Kulara Water) Dr. Jacques Marcille ជឿជាក់យ៉ាងមុតមាំថា ការមានទស្សនវិស័យមិនគ្រប់គ្រាន់ ដើម្បីជោគជ័យនោះទេ។ ដើម្បីឆ្ពោះទៅមុខ និងភាពជោគជ័យ វាសំខាន់ត្រូវចេះហ៊ុមព័ទ្ធខ្លួនអ្នក ជាមួយនឹងមនុស្សមានសមត្ថភាព ដើម្បីផ្តល់នូវការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ច សង្គម និងបរិស្ថានជាច្រើនដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ​។
 
អំពីពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី
 
ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី (AREA Awards) បាននិងកំពុងផ្តល់កិត្តិយស ដល់ការអនុវត្តល្អបំផុតរបស់ក្រុមហ៊ុននៅទ្វីបអាស៊ី ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈពានរង្វាន់ ៨ ប្រភេទផ្សេងគ្នា ("ភាពជាអ្នកដឹកនាំបៃតង Green Leadership", "ការពង្រឹងសង្គម Social Empowerment", "ការលើកកម្ពស់សុខភាព Health Promotion", "ការវិនិយោគលើមនុស្ស Investment in People", "អភិបាលកិច្ចសាជីវកម្ម Corporate Governance", "ភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរង្វង់ Circular Economy Leadership", "របាយការណ៍ស្តីពីនិរន្តរភាពសាជីវកម្ម Corporate Sustainability Reporting" និង "ភាពជាអ្នកដឹកនាំអាជីវកម្មដែលមានទំនួលខុសត្រូវ Responsible Business Leadership")។ ពានរង្វាន់ AREA ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ភាពជាសហគ្រិនដែលមានទំនួលខុសត្រូវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមក្នុងទំនួលខុសត្រូវរបស់ពួកគេ។ ការប្រគល់ពានរង្វាន់ AREA គឺផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៦៖ បរិស្ថាន ការអនុវត្តដោយសមភាព សុខភាព ភាពជាអ្នកដឹកនាំ ភាពមិនរើសអើង និង ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com