កីឡាអន្តរជាតិ
អន្តរជាតិ
ផ្តាច់ព្រ័ត្រ Women Euro បំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនបំផុតនៅអង់គ្លេស 
×![]()
អ្នកគាំទ្រប្រមាណ ៨៧,១៩២នាក់ ចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Women Euro 2022 រវាងក្រុមអង់គ្លេស និងអាល្លឺម៉ង់ នាកីឡដ្ឋាន Wembley ថ្ងៃទី៣១ ខែកក្កដា។ នេះជាកំណត់ត្រាថ្មីមួយដែលបំបែកតំណត់ត្រាការប្រកួតចាស់ៗទាំងក្រុមបុរស និងក្រុមនារីនៅក្នុងកីឡដ្ឋាន ដែលជាទឹកដីក្រុមតោកំណាចអង់គ្លេស។
ក្រុមនារីអង់គ្លេសក្លាយជាម្ចាស់ជើងឯក Women Euro 2022 លើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយបំបាក់ក្រុមនារីអាល្លឺម៉ង់ជាម្ចាស់ជើងឯក៨សម័យ ដោយលទ្ធផល ២-១។ កាលពីថ្ងៃទី១៦ ខែកក្កដា ជាថ្ងៃប្រកួតបើកឆាករបស់ក្រុមម្ចាស់ផ្ទះនារីអង់គ្លេស ស្វាគមន៍នារីអូទ្រីស នាកីឡដ្ឋាន Old Trafford មានអ្នកចូលទស្សនាប្រមាណ ៦៨,៨៧១នាក់ ដែលជាកំណត់ត្រាចាស់។
ចំណែកកំណត់ត្រាការប្រកួតរបស់ក្រុមបុរសនៃពានរង្វាន់ Euro នេះ មានអ្នកចូលទស្សនាច្រើនជាងគេបំផុតគឺនៅឆ្នាំ ១៩៦៤ ដោយមានមនុស្សប្រមាណ ៧៩,១១៥នាក់ ចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម អេស្ប៉ាញ ទល់ក្រុមសហភាពសូវៀត ដែលបច្ចប្បន្នប្ដូរជា រុស្ស៊ី នៅកីឡដ្ឋាន Santiago Bernabeu ទីក្រុងម៉ាឌ្រីដ។
កាលឆ្នាំ ២០២១ ជំនួបវគ្គផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស ជាមួយអ៊ីតាលី នាកីឡដ្ឋាន Wembley មានមនុស្សចូលទស្សនាប្រមាណ ៦៧,០០០នាក់ ដោយសហព័ន្ធបាល់ទាត់អង់គ្លេសកាត់បន្ថយចំនួនមកមនុស្សព្រោះបញ្ហា ជំងឺកូវីដ-១៩។
មកដល់ពេលនេះសរុបការចូលរួមរបស់អ្នកគាំទ្រប្រចាំការប្រកួតព្រឹត្តិការណ៍ Euro ទាំងបុរស និងស្ត្រីមានចំនួន ៥៧៤,៨៧៥នាក់នៅអង់គ្លេស ច្រើនជាង២ដងខុសពីឆ្នាំ ២០១៧ ដែលមានអ្នកទស្សនាត្រឹមប្រមាណ ២៤០,០៥៥ ដែលហូឡង់ជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com