អត្ថបទពាណិជ្ជកម្ម
The New Range Rover និង Land Rover Defender 130 តួវែង ម៉ូឌែលឆ្នាំ2023 មានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារកម្ពុជា
01, Aug 2022 , 4:07 pm        
រូបភាព
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ Jaguar Land Rover Cambodia បានប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច នាភោជនីយដ្ឋាន The Cut Steakhouse ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia រួមជាមួយ លោក Biju Narayanan នាយកគ្រប់គ្រងទូទៅថ្មីនៃ Jaguar Land Rover Cambodia។ 
 
កម្មវិធីនេះ ប្រារព្ធឡើងដោយមានការទទួលទានអាហា រអមជាមួយនឹងការសំណេះសំណាលជាមួយអតិថិជនក៏ដូចជាការណែនាំអំពីរថយន្ត The New Range Rover និង Land Rover Defender 130 តួវែង ដែលជាម៉ូឌែលថ្មី ជិតមានវត្តមានមកកាន់ទីផ្សារប្រទេសកម្ពុជាយើងក្នុងពេលឆាប់ៗនេះ។ 
 
លោក ហុង ឌីណា ប្រធានផ្នែកលក់រថយន្តប្រចាំ Jaguar Land Rover Cambodia បានជម្រាបទៅកាន់អតិថិជនអំពីលក្ខណៈពិសេសៗរបស់រថយន្តទាំងពីនេះថា៖ The New Range Rover ជំនាន់ថ្មីនេះជាកំពូលរថយន្តSUV ល្អផ្ដាច់គេប្រចាំឆ្នាំដែលបានផ្លាស់ប្ដូរ នូវរូបរាងនិងបច្ចេកវិទ្យាថ្មីៗជាច្រើនធ្វើរថយន្តកាន់តែទំនើប ទាន់សម័យ និងថ្លៃថ្នូរ ផ្ដល់នូវផាសុកភាពបែប First-class ទៅកាន់អតិថិជន។ ដោយឡែកកំពូលអ្នកប្រយុទ្ធលើដងផ្លូវ Land Rover Defender 130 វិញ ក៏ជាម៉ូឌែលថ្មីសន្លាងដូចគ្នា វាមានសមត្ថភាពក្នុងការបើកបរលើស្ថានភាពផ្លូវលំបាកៗដោយមិនបាច់ការព្រួយបារម្ភ កាន់តែពិសេសជាមួយតួរថយន្តកាន់វែងជាងមុន វាផ្ដល់នូវទំហំផ្ទៃខាងក្នុងនិងខាងក្រោយកាន់តែធំទូលាយជាងមុន ដូចនេះវាកាន់តែផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ ពិសេសការបើកបរសម្រាប់ផ្លូវឆ្ងាយជាលក្ខណៈគ្រួសារ។


 
Jaguar Land Rover Cambodia ក៏បានណែនាំនូវសេវាម្មថ្មីគឺ កាតសមាជិក Land Rover Club Cambodia ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជនមានដូចជា ការបញ្ចុះតម្លៃ30 %លើសេវាកម្មថែទាំ និងជួសជុលរថយន្តពីយានដ្ឋានថែទាំ និងជួសជុលរថយន្ត Jaguar Land Rover Cambodia និងការបញ្ជាទិញសម្ភារណាមួយ ដូចជា អាវយឺត មួក ដបទឹក នាឡិកា វ៉ាលី និងសម្ភារៈជាច្រើនមុខទៀតដែលសុទ្ធសឹងតែជាម៉ាក Jaguar និង Land Rover។ ក្រៅពីនេះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 15% ទៅលើហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ ជាច្រើនដែលជាដៃគូសហការរបស់ Jaguar Land Rover Cambodia។ 
 

(រូបភាព៖ កំពូលរថយន្តSUV ល្អផ្ដាច់គេប្រចាំឆ្នាំThe New Range Rover)
 

(រូបភាព៖ កំពូលអ្នកប្រយុទ្ធលើដងផ្លូវ Land Rover Defender 130)
 
ដូចដែលអតិថិជនបានជ្រាបច្បាស់ហើយថា ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការនាំចូល និងចែកចាយផ្ដាច់មុខនូវកំពូលរថយន្តដ៏ទំនើប និងល្បីល្បាញពីចក្រភពអង់គ្លេសគឺម៉ាក Jaguar និង Land Rover។ រាល់ការបញ្ជាទិញរថយន្តម៉ូឌែលណាមួយពី Jaguar Land Rover Cambodia អតិថិជននឹងទទួលបានការធានាទៅកំហូច បច្ចេកទេសពីរោងចក្ររយៈពេល3ឆ្នាំ ឬស្មើនឹង100000km សេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល5ឆ្នាំ សេវាសង្រ្គោះបឋមចំពោះរថយន្ត 24ម៉ោងក្នុងមួយសប្ដាហ៍។ 
 
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៌លើរថយន្តម៉ូឌែលថ្មីសន្លាងទាំង២ម៉ូឌែលនេះអាចធ្វើការកក់ទុកមុនបានដោយគ្រាន់តែអញ្ជើញមកកាន់ទីតាំងរថយន្ត Jaguar Land Rover Cambodia ដោយផ្ទាល់ នាអគារតាំងបង្ហាញរថយន្តលេខ 264A មហាវិថីសហព័ន្ធរុស្សី ឬទាក់ទងផ្ទាល់តាម៖ 070 999 111៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com