កីឡាអន្តរជាតិ
ជាតិ
អាស៊ាន
កម្ពុជា រកបាន៥មេដាយ បន្ថែម នៅថ្ងៃ១ សីហា កីឡាការិនី វ៉ិត ចាន់ថា កាន់ទង់ជាតិកម្ពុជា ក្រោយឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ប្រទេសឥណ្ឌូណេស៊ី
× នាថ្ងៃទី១ ខែសីហា កម្ពុជា ឈ្នះបានមេដាយចំនួន៥ នៃព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដោយបានប្រកួតលើ១០ប្រភេទ។ កីឡា ដែលទទួលបានមេដាយនោះ មានកីឡាអត្ដពលកម្ម មាស១ និងប្រាក់២, កីឡាហែលទឹកប្រាក់១ និងសំរិទ្ធ១។
មេដាយមាសទី២ របស់កម្ពុជា រកបានដោយកីឡាការិនី វ៉ិត ចាន់ថា តាមរយៈប្រកួតលើកីឡាអត្ដពលកម្ម វិញ្ញាសាលោតចម្ងាយ។ កីឡាករ ហៀក ហុក ឈ្នះមេដាយប្រាក់១ លើកវិញ្ញាសាប្រណាំងរទេះពិការ ចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 និងកីឡាករ វ៉ាន់ វ៉ុន ឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះពិការ ចម្ងាយ១០០ម៉ែត្រ ប្រភេទ T54។
នៅថ្ងៃជាមួយគ្នានេះ អត្ដពលិកជនពិការកីឡាហែលទឹកកម្ពុជា ខូយ កុយ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាហែលទឹករបៀបកង្កែប SB7 ១០០ម៉ែត្រ និងកីឡាករ យ៉ាវ វណ្ណៈ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា ហែលរបៀបកង្កែប SB9 ១០០ម៉ែត្រ។
មេដាយសរុបចាប់ពីថ្ងៃទី៣០ ខែកក្កដា មក មានចំនួន៧ ក្នុងនោះ មាស២ ប្រាក់៣ សំរិទ្ធ២។
Tag:
អាស៊ានប៉ារ៉ាហ្គេម
Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com