អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
CGTN៖ ក្រសួងការពារជាតិ​ចិន ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​កម្រិត​ខ្ពស់​
02, Aug 2022 , 11:06 pm        
រូបភាព
លោក_Wu_Qian_អ្នកនាំពាក្យក្រសួងការពារជាតិចិន។_រូបភាពយកពីក្រសួងការពារជាតិចិន
លោក_Wu_Qian_អ្នកនាំពាក្យក្រសួងការពារជាតិចិន។_រូបភាពយកពីក្រសួងការពារជាតិចិន
ក្រសួងការពារជាតិ​ចិន កំពុងស្ថិត​ក្នុងស្ថានភាព​ប្រុង​ជើងការ​កម្រិត​ខ្ពស់ ហើយនឹង​បើក​ប្រតិបត្តិការ​យោធា​តាម​ការកំណត់​គោលដៅ​មួយចំនួន ដើម្បី​ជា​ចំណាត់ការ​ឆ្លើយតប និង​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បានបញ្ជាក់​បែបនេះ នៅ​យប់ថ្ងៃទី​២ ខែសីហា​ ស្របពេលប្រធានសភា​តំណាង​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ធ្វើ​ទស្សនកិច្ចនៅ​តៃវ៉ាន់ ​។ 
 
​ទន្ទឹមនេះ មន្ត្រី​ចិន​ជាច្រើនរូប បាន​រិះគន់​ដំណើរ​ទស្សនកិច្ចប្រធានសភាអាម៉េ​រិកនេះ ដោយ​ចាត់ទុកថា ប៉ះពាល់​អធិបតេយ្យ​ចិន រួមទាំង​ផ្តល់​ការគាំទ្រ​ដល់​កម្លាំង​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​។ 
 
​មិនតែប៉ុណ្ណោះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ចុះផ្សាយ​ថា យោធា​ចិន​នឹងធ្វើ​សមយុទ្ធ​យោធា រួមទាំង​បាញ់​គ្រាប់​ពិត​នៅ​ជុំវិញ​តៃវ៉ាន់​ផង​៕ 

Tag:
 ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com