កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid មានអ្នកតាមដានលើបណ្តាញសង្គមច្រើនជាងគេ តាមពីក្រោយដោយ Barcelona និង Man Utd
04, Aug 2022 , 8:29 am        
រូបភាព
មិនត្រឹមជាក្លិបបាល់ទាត់ជោគជ័យជាងគេនៅអឺរ៉ុប Real Madrid ក៏នាំមុខគេក្នុងនាមក្លិបមានអ្នកតាមដាន (Follow) តាមបណ្តាញសង្គមច្រើនជាងគេលើលោកផងដែរ។ Real Madrid មានអ្នកតាមដានលើ Twitter, Facebook, Instagram និង TikTok សរុប ៣០៧,៤លាននាក់ តាមពីក្រោយដោយ Barcelona និង Manchester United។



២ចំនុចសំខាន់ៗដែលធ្វើឱ្យក្លិបល្បីៗដូចជា Real Madrid, Barca, Man Utd ក៏ដូចជាក្រុមផ្សេងៗទៀតកើនការ Follow ច្រើនរហូតរាប់រយលាននាក់នោះ ដោយសារ ទី១ ក្លិបមានកីឡាករសំខាន់ដ៏ទាក់ទាញ ដូចជាពេលដែល Juventus ទទួលបាន Cristiano Ronaldo និង PSG ដែលយកបាន Leonel Messi ដែលធ្វើឱ្យចំនួន Follow លើប្រព័ន្ទបណ្តាញសង្គមពួកគេកើនឡើងយ៉ាងគំហ៊ុក។
 
ទី២ ភាពជោគជ័យ មិនថាការឈ្នះជើងឯកក្នុងស្រុក ឬកម្រិតអឺរ៉ុបដូចជា Champions League ឬ Europa League នោះទេ ការឈ្នះពានទាំងអស់នេះ នឹងកាន់តែជំរុញក្លិបទទួលបានការតាមដានកាន់តែច្រើនឡើង។
 
ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីក្លិបបាល់ទាត់ទាំង១០ដែលមានចំនួនតាមដានច្រើនបំផុតលើលោកដោយគិតសរុបចូលគ្នាទាំង គណនី Twitter, Facebook, Instagram និង TikTok ដែលជាជាបណ្តាញសង្គមកើនប្រជាប្រិយភាពខ្លាំងតាំងពីពាកកណ្តាលឆ្នាំ ២០២២នេះមក។
 
- ១ Real Madrid ចំនួន ៣០៧,៤លាននាក់
Twitter ៦៧លាននាក់
Facebook ១១៣លាននាក់
Instagram ១១៤លាននាក់
TikTok ១៣,៤លាននាក់
 
- ២ Barcelona ចំនួន ៣០៦,៥ លាននាក់
Twitter ៧៦លាននាក់
Facebook ១០៧លាននាក់
Instagram ១០៨លាននាក់
TikTok ១៥,៥លាននាក់
 
- ៣ Man Utd ចំនួន ១៨១,៣លាននាក់
Twitter ៣១លាននាក់
Facebook ៧៦,៦លាននាក់
Instagram ៥៩លាននាក់
TikTok ១៤,៧លាននាក់
 
- ៤ PSG ចំនួន ១៥១,១លាននាក់
Twitter - ១៧លាននាក់ 
Facebook - ៤៩លាននាក់
Instagram - ៥៩លាននាក់
TicTok - ២៦,១លាននាក់
 
- ៥ Juventus ចំនួន ១២០,៨លាននាក់
Twitter – ១៣លាននាក់
Facebook – ៤៥លាននាក់
Instagram – ៥១,១លាននាក់
TicTok – ៩,៧លាននាក់
 
- ៦ Chelsea ចំនួន ១១៣,៣លាននាក់
Twitter – ២០,៥លាននាក់
Facebook – ៥១,៥លាននាក់
Instagram – ៣៣,៧លាននាក់
TikTok – ៧,៦លាននាក់
 
- ៧ Liverpool ចំនូន ១០៧,៧លាននាក់
Twitter – ២០,២លាននាក់
Facebook – ៤២លាននាក់
Instagram – ៣៧,៤លាននាក់
TikTok – ៨,១លាននាក់
 
- ៨ Bayern Munich ចំនួន ១០៣,៤លាននាក់
Twitter – ៨លាននាក់
Facebook – ៥៥លាននាក់
Instagram – ៣២,២លាននាក់
TikTok – ៨,២លាននាក់
 
- ៩ Man City ចំនួន ១០៤,២លាននាក់
Twitter – ១២,១លាននាក់
Facebook – ៤២លាននាក់
Instagram – ៣១លាននាក់
TikTok – ៧លាននាក់
 
-១០ Arsenal ចំនួន ៨១,៥លាននាក់
Twitter – ១៩លាននាក់
Facebook – ៣៩លាននាក់
Instagram – ២១,៦លាននាក់
TikTok – ១,៩លាននាក់
 

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com