ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​បញ្ហា​អ្វីខ្លះ ដែល​ចាត់ទុកថា​បុរស​មាន​កម្រិត​មេ​ជីវិត​ឈ្មោល​ទាប​?
03, Aug 2022 , 11:29 pm        
រូបភាព
ចំនួនស្ពែ​មតិច​នៅ​ក្នុង​ទឹកកាម មាន​ជាច្រើន​ប្រភេទ ។ អ្នកវិភាគ​ទឹកកាម​នឹង​ធ្វើ​ការសំរេចចិត្ត ពី​គំរូ​ទឹកកាម​ជាក់​​លាក់​មួយ ថា​តើ​វា​ត្រូវ​នឹង​និយម​ណាមួយ ក្នុងចំណោម​និយមន័យ​ខាងក្រោម​នេះ ។​អវត្តមាន​មេ​ជីវិត​ឈ្មោល ( Azoospermia ) វា​គ្មាន​ស្ពែម​នៅក្នុង​ទឹកកាម​ទាល់តែ​សោះ​។ ពីព្រោះ​តែ​បុរស​មិន​​អាច​ផលិត​ស្ពែម​បាន ដោយសារតែ​គាត់​មាន​ភាព​រាំងស្ទះ ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​របស់​ស្ពែម ឬក៏​​គាត់​មិន​អាច​បញ្ចេញ​ទឹកកាម​បាន​។​


កង្វះ​មេ​ជីវិត​ឈ្មោល​ក្នុង​ទឹកកាម ( Oligospermia ) មាន​ស្ពែម​តិចជាង ២០​លាន នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ​។ ក្នុងករណី​ស្រាល​គឺ មាន​ចន្លោះ​ពី ១០​ទៅ ២០​លាន​, ករណី​មធ្យម មាន​ពី ៥​ទៅ ១០​លាន​និង​​ករណី​ធ្ងន់ធ្ងរ គឺ​អាច​មាន​ស្ពែម​តិចជាង ៥​លាន នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ ។​
 
ស្ពែម​មិន​អាច​មាន​ចលនា​បាន ប៉ុន្តែ​វា​មាន​ចំនួន​ធម្មតា ( Aesthenospermia) ។
 
ចំនួន​នៃ​ស្ពែម​មិន​ប្រក្រតី​មាន​ច្រើន ( Teratospermia) ។ វា​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​បុរស​មាន​ចំនួន​​ស្ពែម មិន​ប្រក្រតី​លើសពី ៧០​ភាគរយ​។ វា​ប្រហែលជា​អាច បណ្តាលមកពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ដោយសារ​ផលប៉ះពាល់​នៃ​មជ្ឈដ្ឋាន​ជុំវិញ​មួយចំនួន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com