កីឡាជាតិ
ជាតិ
គិតត្រឹម​ល្ងាចនេះ អត្តពលិក​ប៉ារ៉ាហ្គេម​កម្ពុជាឈ្នះមេដាយ១៩ក្នុងនោះមាស៥
03, Aug 2022 , 10:59 pm        
រូបភាព
គិតត្រឹមថ្ងៃទី៣​ ខែសីហា នេះ កម្ពុជា ឈ្នះបានមេដាយចំនួន ១៩ នៃព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ មេដាយ១៩នោះ មានមេដាយមាស៥, ប្រាក់៧ និងសំរិទ្ធ៧។

 
កីឡាអត្ដពលកម្ម
អត្ដពលិកកីឡាអត្ដពលកម្មកម្ពុជា រកបានមេដាយ១២ ដោយក្នុងនោះមាន មាស៣, ប្រាក់៦ និងសំរិទ្ធ៣ ។ កីឡាការិនី វ៉ិត ចាន់ថា រកបានមេដាយមាស២ លើវិញ្ញាសាលោតចម្ងាយ និងរត់៤០០ម៉ែត្រ និងឈ្នះមេដាយប្រាក់១ លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ។ កីឡាករ ហៀ ហុក ឈ្នះមេដាយប្រាក់២ វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 និង សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT53។ 
 
កីឡាករ វ៉ាន់ វ៉ុន ឈ្នះមេដាយប្រាក់២ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទT54 និង លើវិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទT54។ កីឡាករ ឈន់ ពន់ ឈ្នះមេដាយសំរឹទ្ធ១គ្រឿង សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ ប្រភេទ T53។ កីឡាការិនី ងួន រតនា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទT46 និងមេដាយប្រាក់១ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទT46។

កីឡាការិនី ស្រ៊ុន ប៊ុនថេង ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។ កីឡាករ ប៊ុង ហុង ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ។
 
កីឡាបាល់បោះ 
អត្ដពលិកកីឡាបាល់បោះរទេះនារី កម្ពុជា ឈ្នះបានមេដាយមាស១ លើវិញ្ញាសា ៣ទល់៣ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា បន្ទាបពីយកឈ្នះលើ អត្ដពលិកថៃ ក្នុងលទ្ធផល៧-៥ និងមេដាយសំរិទ្ធ១ បានពីក្រុមបាល់បោះបុរសជិះទេះកម្ពុជា បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី លទ្ធផល៩-៥។
 
កីឡាហែលទឹក
អត្ដពលិកពិការកីឡាហែលទឹកកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ១ លើវិញ្ញាសាហែលកង្កែប១០០ម៉ែត្រ ប្រភេទ SB9 និងកីឡាករហែលទឹកជនពិការកម្ពុជា ខូយ កុយ ដណ្ដើមបានមេដាយប្រាក់១ លើវិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទSB7។
 
កីឡាវាយកូនឃ្លីលើតុ
កីឡាករឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាវាយជាគូបុរស។
 
អុកអន្ដរជាតិ
អត្តពលិកពិការកម្ពុជា ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា ឈ្នះមេដាយសំរឹទ្ធ១ លើកីឡាអុកអន្តរជាតិ វិញ្ញាសាក្រុម។
 
កីឡាប៊ូស្យា 
កីឡាការិនីប៊ូស្យារបស់កម្ពុជា សន សាល ប្រភេទពិការ BC 2   ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាឯកត្តជន នៅថ្ងៃទី៣ ខែសីហា។
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com