ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
ម្ចាស់ផ្ទះអាស៊ាន រៀបចំ«ហហ្មុក» ទទួលភ្ញៀវ
03, Aug 2022 , 6:13 pm        
រូបភាព
រូបតំណាង
រូបតំណាង
«ហហ្មុក» ទទួលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូ ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងនៅកម្ពុជា។ នេះបើតាមលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣ ខែសីហា។


 
«យើងមាន “ហហ្មុក” សម្រាប់ត្រៀមរៀបចំទទួលរដ្ឋមន្រ្តីការបរទេស ដូច្នេះខ្ញុំគិតថា វាឆ្លើយតបទៅនឹងអ្វី ដែលរដ្ឋមន្រ្តីការបរទេសជប៉ុន គាត់ចង់បាននៅពេលដែលគាត់មកទស្សនកិច្ចនៅភ្នំពេញ»។ នេះជាការបញ្ជាក់របស់លោក គង់ ភោគ ដែលបានបន្ថែមថា កម្ពុជា មិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់លើការរៀបចំកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធនោះទេ ប៉ុន្តែការបដិសណ្ឋារកិច្ចផ្សេងៗ ក៏ត្រូវបានគិតគូរខ្ពស់ផងដែរ។
 
«ហហ្មុក» ជាប្រភេទម្ហូបដែលខ្ចប់ចំហុយ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងដែលមានកាពិបុក និងខ្ទិះដូងជាដើម ដូចជាហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្ដែងដាក់ស្លឹកញ។
 
 
អត្ថបទទាក់ទង


កន្លងមក ក្រសួងទេសចរណ៍ ក៏មានបំណងចង់ដាក់បញ្ចូល ហហ្មុក សម្លកកូរ ប្រហើរ ម្ជូរគ្រឿង និងនំបញ្ចុក ជាដើម ចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូទៀតផង។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាឱ្យមន្ត្រីជំនាញប្រមូលឯកសារ មករៀបចំចងក្រងដើម្បីស្នើសុំទៅយូណេស្កូ៕
 

Tag:
 អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com