អន្តរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មលើប្រធានសភាតំណាងអាម៉េរិក បន្ទាប់ពីទស្សនកិច្ចនៅតៃវ៉ាន់ 
ណាន់ស៊ី ផេឡូស៊ី ប្រធាសភាតំណាងអាម៉េរិក។ រូបភាព៖ AFP
×![]()
ចិនសម្រេចដាក់ទណ្ឌកម្មលើលោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធាសភាតំណាងអាម៉េរិក និងសមាជិកគ្រួសារភ្លាមៗ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN នៅថ្ងៃទី៥ ខែសីហា ដោយស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធាសភាតំណាងអាម៉េរិក រួមទាំងគ្រួសារ។
ទណ្ឌកម្មនេះ អាចធ្វើឱ្យទំនាក់ទំនងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កាន់តែល្អក់កករបន្ថែមទៀត ស្របពេលប្រទេសទាំងពីរមើលមុខគ្នាមិនចំលើបញ្ហាជាច្រើនស្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com