ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុនចេញពីកម្ពុជា រដ្ឋមន្រ្តីការបរទេសអាម៉េរិក ជួបលោក កឹម សុខា
05, Aug 2022 , 8:22 pm        
រូបភាព
រាប់តែ៤នាក់ ពីឆ្វេងដៃទៅ៖ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, លោក ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក, និង លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ស្ថិតក្នុងជំនួបនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ (រូបពីធ្វីតធឺរបស់លោក ប្លីងខិន)

លោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។ ប្រមុខការទូតអាម៉េរិក បានឡើងយន្តហោះ ចេញពីកម្ពុជា នៅល្ងាចថ្ងៃដដែលនេះ ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។

លើបណ្តាញធ្វីតធឺ លោក ប្លីងខិន បានបង្ហោះរូបភាពអំពីជំនួបរវាងលោក ជាមួយរវាងលោក កឹម សុខា ដោយអមជាមួយសំណេរថា«ខ្ញុំ ពិភាក្សាជាមួយលោក កឹម សុខា អំពីសំណុំរឿងនយោបាយរបស់លោក ដែលត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំហើយ ដោយគ្មានដំណោះស្រាយ។ កម្ពុជា នឹងទទួលបានផលប្រយោជន៍ បើផ្តល់សិទ្ធិនយោបាយជូនលោក និងអនុញ្ញាតឲ្យលោក ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យឡើងវិញ»។

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែសីហា លោក ប្លីងខិន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពជូនលោក កឹម សុខា និងបើកចំហបរិយាកាសនយោបាយ ឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់។ ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបតាមរយៈសារព័ត៌មានថ្មីៗថា រដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការតុលាការឡើយ។

អត្ថបទទាក់ទង

លោក ប្លីងខិន បានមកដល់កម្ពុជា នៅថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែសីហានេះឯង៕

Tag:
 កឹម សុខា
  Antony Blinken
© រក្សាសិទ្ធិដោយ thmeythmey.com