ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
មេឃុំត្រពាំងធំ តាំងចិត្តផ្តល់សេវារដ្ឋបាលសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ
06, Aug 2022 , 3:59 pm        
រូបភាព
ដោយ៖ យុវជនឃុំត្រពាំងធំ
 
ស្រុកទឹកឈូ, កំពត៖  ការផ្តល់សេវារដ្ឋបាលសាធារណៈ នៅក្នុងឃុំត្រពាំងធំ នៃស្រុកទឹកឈូ ទទួលបានការសាទរ និងពេញចិត្តខ្លាំងពីពលរដ្ឋ។ អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ បញ្ជាក់ដូច្នេះ ដោយសំអាងថា ប្រសិនបើពលរដ្ឋមិនពេញចិត្តការផ្តល់សេវារដ្ឋបាលរបស់អាជ្ញាធរនោះទេ អ្នកស្រី ក៏មិនអាចបន្តជាប់ឆ្នោតបន្តធ្វើជាមេឃុំ នៅក្នុងអណត្តិថ្មីនេះបន្តទៀតដែរ។ អ្នកស្រី ពន្យល់បន្ថែមទៀតថា៖«បើយើងធ្វើជាថ្នាក់ដឹកនាំ បើកាលណាយើងមិនស្ទុះស្ទានឹងប្រជាពលរដ្ឋទេ ក៏មិនដឹងថាធ្វើការដើម្បីអ្វីដែរ។ សព្វថ្ងៃនេះ ខ្ញុំជឿជាក់ថា  ១០០ភាគរយ មិនមែនគេស្រឡាញ់យើងទាំងអស់ដែរ តែក៏បានត្រឹមយ៉ាងហោចណាស់ ក៏បានមួយចំនួនធំដែរ»។ 

 
ទន្ទឹមនឹងការត្រេកអរ នឹងការដឹកនាំរបស់ខ្លួន អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ ក៏មានការពេញចិត្តខ្លាំងដែរ ចំពោះការអភិវឌ្ឍនៅក្នុងរបស់ខ្លួន នាអំឡុងពេលដែលអ្នកស្រីដឹកនាំ។ ទន្ទឹមនឹងការសប្បាយចិត្តនេះ អ្នកស្រីមេឃុំត្រពាំងធំ បានប្តេជ្ញាពង្រឹងបន្ថែម និងបង្កើនការផ្តល់សេវារដ្ឋបាលសាធារណៈនៅក្នុងឃុំដល់ពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដល់ពលរដ្ឋខ្លួន។  «ទស្សនៈរបស់ខ្ញុំ និងការប្តេជ្ញាចិត្តថា នឹងខំធ្វើឱ្យល្អបន្ថែមតទៅមុខទៀត ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងពេញចិត្ត ដើម្បីឱ្យភូមិឃុំយើងមានការរីកចម្រើន»។
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 

Tag:
 សេវាសាធារណៈ
  ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com