COVID-19
អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី មានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីកិច្ចប្រជុំអាស៊ាន
06, Aug 2022 , 3:37 pm        
រូបភាព
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី។ រូបភាពយកពីគណនីFacebookរបស់លោក
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី។ រូបភាពយកពីគណនីFacebookរបស់លោក
រដ្ឋមន្រ្តីការបរទេសិសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី៦ ខែសីហា បានអះអាងថា លោកមានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ បន្ទាប់ពីវិលត្រលប់ទៅប្រទេសវិញ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅក្រុងភ្នំពេញ។

 
តាមរយៈសំណេរលើបណ្តាញសង្គម Facebook ប្រមុខការទូតសិង្ហបុរីលោក Vivian Balakrishnan បានអះអាងថា​ ពេលនេះលោកចេញរោគសញ្ញាកម្រិតស្រាល ដោយសារលោកបានទទួលវ៉ាក់សាំង និងដូសបន្ថែម។ ពេលនេះ លោកត្រូវសម្រាក និងអានសៀវភៅ។
 
ក្នុងសារដដែលនោះ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធលោកក្នុងរយៈពេល ២ថ្ងៃចុងក្រោយធ្វើតេស្តរហ័សផង។ លទ្ធផលវិជ្ជមាននេះ កើតមានបន្ទាប់ពីលោក លោក Balakrishnan ទើបតែត្រលប់ទៅប្រទេសវិញ ក្រោយចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន៕ 
 

Tag:
 សិង្ហបុរី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com