អន្តរជាតិ
អាស៊ាន
សិង្ហបុរីសាទរកម្ពុជាលើភាពជោគជ័យនៃការៀបចំកិច្ចប្រជុំអាស៊ាន ស្របពេលមានភាពតានតឹងជាច្រើន
06, Aug 2022 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ជជែកជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Thmey Thmey
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ជជែកជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ Thmey Thmey
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី៦ ខែសីហា បានបង្ហោះសារអបអរកម្ពុជាតាមបណ្ដាញសង្គម ហ្វេកបុក ចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហាកន្លងទៅ។

 
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី៦ ខែសីហា បានបង្ហោះសារអបអរសាទរមួយនៅលើគណនីហ្វេសបុករបស់លោកផ្ទាល់ ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ខណៈពេលពិភពលោកកំពុងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់។ 
 
«យើងកំពុងស្ថិតនៅក្នុងគ្រាដ៏គ្រោះថ្នាក់មួយក្នុងព្រឹត្តិការណ៍ពិភពលោក។ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី១២ និងវេទិកាតំបន់អាស៊ានលើកទី ២៩ គឺជាសក្ខីភាពបង្ហាញថាកិច្ចប្រជុំរបស់អាស៊ានដើរតួសំខាន់រក្សាការបើកទូលាយឱ្យមានការអភិវឌ្ឍក្នុងតំបន់ ការរួមបញ្ចូល និងជំរុញកិច្ចសន្ទនា និងការទូត»។ លោក Vivian លើកឡើងបែបនេះ មុនបង្ហាញពីក្ដីសង្ឃឹមរបស់លោកដែលចង់ឃើញពិភពលោកមួយមានការចូលរួម មានភាពជឿជាក់ និងការខិតខំប្រឹងប្រែងកសាងទំនុកចិត្តឱ្យកាន់តែច្រើន។
 
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ធ្វើឡើងស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាដើម៕ 
 

Tag:
 សិង្ហបុរី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com