ជាតិ
លោក ឡេង ណាវ៉ាត្រា ស្នើរដ្ឋាភិបាលលុបស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់
× លោក ឡេង ណាវ៉ាត្រា តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបានសរសេរថា៖ «សូមឲ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឲ្យបងប្អូនដែលស្រឡាញ់
កូនឈើ មកដាំ កូនឈឺជាមួយខ្ញុំ»។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី១១២២ហិកតា នៅតំបន់ផ្សេង។
សជណនោះ ត្រូវបានបញ្ជូនទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ការចេញលិខិតពីសំណាក់លោក វេង សាខុន គឺជាការឆ្លើយតបនឹងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រុមហ៊ុនឯកជននោះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកជំនួញ ឡេង ណាវ៉ាត្រា៕
© រក្សាសិទ្ធិដោយ thmeythmey.com