ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
លោក ហៃ សេង៖ ជម្រាលជនពិការ ជួយឱ្យអ្នកមានពិការភាពមកទទួលសេវានៅសាលាឃុំ ​កាន់តែងាយស្រួល
08, Aug 2022 , 12:59 pm        
រូបភាព
ដោយ នឿន ចន័្ទណា (យុវជនឃុំជុំគ្រៀល)

 កំពត៖ មេឃុំជុំគ្រៀល លោក ហៃ សេង បានសម្រេចចិត្តសាងសង់ជម្រាលជូនដល់ពលរដ្ឋមានពិការភាព ដើម្បីឱ្យពួកគាត់មកទទួលសេវាសាធារណៈងាយស្រួលដូចពលរដ្ឋទូទៅដែរ។ បើតាមមេឃុំរូបនេះ  ការសាងសង់ជម្រាលជនពិការ គឺមិនមានក្នុងគម្រោងសាងសង់នៅសាលាឃុំនោះទេ តែលោក បានចំណាយថវិកាផ្ទាល់ខ្លួនធ្វើជម្រាលជនពិការចំនួនមួយតាំងពីឆ្នាំ២០១៧ នៅចន្លោះជណ្ដើរឡើងសាលាឃុំ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋមានពិការភាពមកទទួលសេវាសាធារណៈ។ លោក ហៃ សេង អះអាងដូច្នេះ«ក្នុងនាមខ្ញុំជាមេឃុំ ដើម្បីឱ្យស្មើភាពរវាងពលរដ្ឋទូទៅនិងជនពិការ ខ្ញុំក៏សម្រេចចិត្តសាងសង់ជម្រាល ដើម្បីឱ្យទទួលបានសេវាគ្រប់ៗគ្នា ដោយប្រើលុយ របស់ខ្ញុំផ្ទាល់»។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
​ ​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com