កីឡាអន្តរជាតិ
អន្តរជាតិ
Raducanu ថាគ្មានសម្ពាធអ្វីឡើយសម្រាប់ការពារតំណែងជើងឯក US Open
10, Aug 2022 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
Emma Raducanu កីឡាការិនីវាយកូនបាល់ (Tennis) និងជាម្ចាស់ការពារតំណែងជើងឯក US Open ថ្ងៃទី៨ ខែសីហា បាននិយាយថា នាងគ្មានសម្ពាធឡើយក្នុងការការពារតំណែងជើងឯករបស់ខ្លួន ខណៈការប្រកួតកម្មវិធី US Open ប្រព្រឹត្តិនាចុងខែសសីហា។

 
កាលឆ្នាំ ២០២១ កីឡាការិនីវ័យ ១៩ឆ្នាំរូបនេះ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកាលនោះនាងមានចំណាត់ទី ១៥០ ប៉ុណ្ណោះ តែបានប្រកួតឈ្នះកីឡាការិនីដែលមានបទពិសោធន៍ខ្ពស់ជាងរូបនាងជាច្រើន ហើយអាចឈ្នះពានរង្វាន់ Grand Slam លើកដំបូងក្នុងអាជីព គឺពានរង្វាន់នាកម្មវិធី US Open នេះ។ 
 
ភាពល្បីល្បាញរបស់នាងបានកើនឡើងខ្លាំងនៅអង់គ្លេស ក្រោយឈ្នះជើងឯក ប៉ុន្តែតាំងពេលនោះមក កីឡាការិនីវ័យ ១៩ឆ្នាំ មិនដែលឈ្នះពានអ្វីផ្សេងទៀតឡើយ។ កាលពីខែឧសភា នាងបានប្រកាសចូលនិវត្តន៍ពីការប្រកួត​វាយកូនបាល់ក្នុងទីក្រុងរ៉ូម និងកាលពីខែមុន នាងបានប្រកាសដកខ្លួនពីការប្រកួតក្នុងទីក្រុង Nottingham ព្រមទាំងការប្រកួតនៅ Wimbledon ផងដែរ។
 
អំឡុងពេលត្រលប់មកកាន់ការប្រកួតវិញ ពោលគឺក្នុងកម្មវិធី Big Apple ប្រទេសអង់គ្លេស Raducanu បានប្រាប់ទៅទូរទស្សន៍ Sky Sports ថានាងគ្មានសម្ពាធអ្វីឡើយ សម្រាប់ការប្រកួតការពារតំណែងជើងឯក US Open។
 
«សម្ពាធគ្រាន់តែជាអ្វីដែលខ្ញុំបានគិតលើខ្លួនឯង និងអ្វីដែលខ្ញុំបានរំពឺងពីខ្លួនខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍ថាមានសម្ពាធគឺនៅពេលដែលធ្វើសន្និសីទកាសែត ព្រោះសំណួរនីមួយៗគឺជាសម្ពាធមកលើខ្ញុំ។ ខ្ញុំរួចរាល់ហើយសម្រាប់ការប្រកួតនៅទីក្រុង New York ទោះជាមានរឿងអ្វីគ្រប់យ៉ាងខ្ញុំនឹងព្យាយាមធ្វើវាឱ្យល្អ ដោយមិនគិតពីលទ្ធផលបែបណាឡើយ ខ្ញុំគ្មានសម្ពាធអ្វីឡើយសម្រាប់រឿងនេះ។»។ Raducanu និយាយបែបនេះ។
 
កម្មវីធីប្រកួតវាយកូនបាល់ Tennis លំដាប់ថ្នាក់ពិភពលោក ​US Open នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែ សីហា រហូតដល់ថ្ងៃទី ១១ ខែ កញ្ញា នៅប្រទេសអាម៉េរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com