ជាតិ
សារព័ត៌មានថ្មីៗ កំពុងរៀបចំកិច្ចពិភាក្សា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី»
10, Aug 2022 , 10:23 am        
រូបភាព
សៀមរាប៖ នៅព្រឹកថ្ងៃទី១០ សីហានេះ សារព័ត៌មានថ្មីៗ បានរៀបចំកិច្ចពិភាក្សា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចពិភាក្សានេះ មានការចូលរួមពីលោក ហ៊ុន ម៉ានី, លោក ហ្សង់-ហ្រ្វង់ស័រ តាន់, លោក ប៉ែន បូណា, លោក គី សុខលីម និងលោក លាង ដឺលុច រួមទាំងសិស្សនិស្សិត យុវជន ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ កិច្ចពិភាក្សានេះ មាន អ្នកចូលរួម ជិត២០០នាក់។



ក្នុងពេលចាប់ផ្ដើមកិច្ចពិភាក្សា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានលើកឡើងមូលហេតុចំនួនចំណុច៣ដែលរៀបចំកិច្ចពិភាក្សានេះថា ទី១ ដោយសារ អ្នកអានមួយចំនួនបានអានសៀវភៅនេះ រួចទៅហើយ។ ដូច្នេះ ជំនួបពិភាក្សានេះ នឹងអនុញ្ញាតឱ្យមហាជន ជាពិសេសយុវជនចូលរួមស្ដាប់ និងចោទជាសំណួរទៅកាន់វាគ្មិនដោយសេរី។ 
  


ចំពោះចំណុចទី២ «កុំវិនិច្ឆ័យសៀវភៅតាមរយៈគម្របរបស់វា»។ នេះ គឺជាទស្សនទានដ៏ទូលំទូលាយដែលត្រូវបានគេលើកឡើង និងយកមកនិយាយតៗគ្នាជារៀងរហូត។ ដោយផ្អែកលើគំនិតនេះហើយ ទើបសារព័ត៌មានថ្មីៗ បានសម្រេចចិត្តរៀបចំកិច្ចពិភាក្សាដ៏កម្រមួយនេះឡើង។
 
ដោយឡែកចំណុចទី៣ កិច្ចពិភាក្សានេះ នឹងបើកឱ្យអ្នកចូលរួមនៅថ្ងៃនេះ ពិភាក្សាជុំវិញគុណភាពនៃសំណេររបស់អ្នកនិពន្ធ និងគុណភាពនៃខ្លឹមសារសៀវភៅដែលអ្នកនិពន្ធ បានរំលេចឡើងពី «បេសកកម្ម» របស់លោក ហ៊ុន ម៉ានី ក្នុងនាមជាអ្នកដឹកនាំបន្តវេនម្នាក់។ 
 
សម្រាប់លោក-អ្នក ដែលចាប់អារម្មណ៍លើសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» អាចទាក់ទងតាមទិញតាមរយៈលេខទូរសព្ទ ០១០ ៥៦៧ ៥០៥៕ 








 

© រក្សាសិទ្ធិដោយ thmeythmey.com