ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ចូលជួបប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់វៀតណាម
10, Aug 2022 , 11:29 pm        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយបណ្តាលមេដឹកនាំវៀតណាមមួយចំនួន រាប់ទាំងប្រធានាធិបតីផងដែរ។



លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម បង្ហាញក្តីសង្ឃឹមថា មិនថាក្នុងតំណែងបច្ចុប្បន្ន ឬក្នុងតំណែងនាពេលអនាគត លោក ហ៊ុន ម៉ាណែត នឹងរួចចំណែកដល់ការពង្រឹងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា-វៀតណាម។ នេះបើតាមខ្លឹមសារក្នុងអត្ថបទរបស់សារព័ត៌មានវៀតណាម ឈ្មោះ Vietnamplus។  
 
ផ្អែកលើសារព័ត៌មាននេះដដែល លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនៅចំពោះមុខប្រធានាធិបតេយ្យវៀតណាម សម្រាប់ការជួយគាំទ្ររបស់បក្សកុម្មុយនីស្ត កងទ័ព និងប្រជាជនវៀតណាម ដល់កម្ពុជា ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍រហូតបានជោគជ័យ  ហើយការជួយនេះ ក៏ជាបុព្វហេតុ នាំឲ្យកម្ពុជា អាចកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្នផងដែរ។ ជាមួយគ្នានេះ លោក ស្នើឲ្យប្រទេសទាំង២ ពង្រឹងសាមគ្គីភាព ក្នុងការប្រឈមមុខជាមួយភាពមិនច្បាស់លាស់នៃបញ្ហាថ្នាក់តំបន់និងបញ្ហាអន្តរជាតិ៕ 


លោក ហ៊ុន ម៉ាណែត ចូលជួបលោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្រ្តីការពារជាតិវៀតណាម។


លោក ហ៊ុន ម៉ាណែត និងលោក ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ជួបពិភាក្សាគ្នា។


លោក ហ៊ុន ម៉ាណែត និងលោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចាប់ដៃគ្នាក្នុងពិធីជំនួបទ្វេភាគី។


លោក ហ៊ុន ម៉ាណែត ជួបជជែកគ្នាជាមួយលោក ប៉ុយ ក្វាងហ៊ុយ លេខាទី១ នៃសហព័ន្ធយុវជនហូជីមិញ។
 
 

Tag:
 ហ៊ុន ម៉ាណែត
  វៀតណាម
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com