កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
AFF CUP៖Kuala Lumpur City ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះ Viettel FC
11, Aug 2022 , 10:39 am        
រូបភាព
ការប្រជែងបាល់នៅតំបន់គ្រោះថ្នាក់ក្រុមម្ចាស់ផ្ទះ Viettel រវាងខ្សែការពារម្ចាស់ផ្ទះ Ngyen Thanh Binh(ក្រហម) និងខ្សែប្រយុទ្ធ Kuala Lumpur (ស) R. Morales។ រូបពី AFC
ការប្រជែងបាល់នៅតំបន់គ្រោះថ្នាក់ក្រុមម្ចាស់ផ្ទះ Viettel រវាងខ្សែការពារម្ចាស់ផ្ទះ Ngyen Thanh Binh(ក្រហម) និងខ្សែប្រយុទ្ធ Kuala Lumpur (ស) R. Morales។ រូបពី AFC
ដោយ៖ហៀក ឆក
 
បន្ទាប់ពីទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះវៀតណាម Viettel FC ដោយបាល់កាត់សេចក្តីទាត់១១ម៉ែត្រ ក្រុមKuala Lumpur City ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុមឥណ្ឌូណេស៊ី PSM Makasaar ក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC CUP 2022 តំបន់អាស៊ាន។

 
ក្នុងវគ្គទី១ ម្ចាស់ផ្ទះ Viettel FC វាយសម្រុកជាខ្លាំងប៉ុនប៉ងទម្លុះសំណាញ់ទីក្រុមភ្ញៀវ Kuala Lumpur City តែអ្វីៗមិនអាចផ្លាស់ប្តូរស្ថានការនៃការវាយសម្រុកនេះបានឡើយ។ នៅចុងម៉ោងវគ្គទី១ នាទី៣៨ ក្រុមភ្ញៀវបានផ្លាស់ប្តូរខ្សែការពារស្លាបឆ្វេង Ryan Lambert ចូលជំនួសខ្សែការពារ Kenny Davaragi ដោយសារមានបញ្ហារបួស ក្រោយប៉ះទង្គិចជាមួយខ្សែការពារកណ្តាលម្ចាស់ផ្ទះ Nguyen Thanh Binh។
 

ការប្រជែងបាល់រវាងខ្សែការពារ N.S.Tran ក្រុម Viettel FC(ក្រហម) និងខ្សែប្រយុទ្ធM.Safee របស់ក្រុមKuala Lumpur ។រូបពី AFC

ចូលដល់វគ្គទី២ ការប៉ុនប៉ងសាជាថ្មីម្តងទៀតរបស់ Viettel FC ទៅលើKuala Lumpur City នៅតែគ្មានប្រសិទ្ធភាពក្នុងការទម្លាយសំណាញ់ទីបានឡើយ រហូតដល់បញ្ចប់ការប្រកួត៩០ នាទីក្រុមទាំងពីររក្សាលទ្ធផល ០០។ ចូលដល់ម៉ោងបន្ថែម ១៥នាទីពីរដង ក្រុមទាំងពីរនៅតែមិនមានសំណាងរកគ្រាប់បាល់បានឡើយ។
 
ឈានដល់ម៉ោងកាត់សេចក្តីទាត់បាល់១១ម៉ែត្រ ម្ចាស់ផ្ទះបានត្រឹមពាក្យបរាជ័យក្នុងទឹកដីខ្លួន ខណៈក្រុមភ្ញៀវនាំជ័យជម្នះដោយលទ្ធផល ៥ទល់នឹង៦(៥-៦)ឡើងទៅជួបក្រុមឥណ្ឌូណេស៊ី PSM Makasaar នៅវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន នាថ្ងៃទី២៤ សីហា៕
 

Tag:
 បាល់ទាត់
  AFF CUP
© រក្សាសិទ្ធិដោយ thmeythmey.com