កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ក្លាយជាកីឡាកររកគ្រាប់ច្រើនលំដាប់ទីពីរនៅ Real Madrid
11, Aug 2022 , 2:42 pm        
រូបភាព
ខ្សែប្រយុទ្ធ Karim Benzema ថ្ងៃទី១១ ខែសីហា ក្លាយជាកីឡាករប្រចាំក្លិប Real Madrid ដែលរកបានគ្រាប់បាល់បានច្រើនលំដាប់ទីពីរ ក្រោយស៊ុតមួយគ្រាប់ជួយក្រុមឈ្នះពានរង្វាន់ UEFA Super Cup។ Benzema បំបែកកំណត់ត្រារបស់ Raul អតីតខ្សែប្រយុទ្ធក្រុមអធិរាជស។

 
កាលពីខែឧសភា Real Madrid ឈ្នះ Levante លទ្ធផល ៦-០។ ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema រកបាន១គ្រាប់ ដែលជួយឱ្យរូបគេតាមទាន់កំណត់ត្រាអតីតខ្សែប្រយុទ្ធReal សញ្ជាតិអេស្ប៉ាញ Raul ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនលំដាប់ទីពីរប្រចាំក្លិប។ ការនៅប្រកបអាជីព Raul បានស៊ុតបញ្ចូលទី ៣២៣ សម្រាប់ Real Madrid ។
 
ដោយឡែកនាជំនួប Eintracht Frankfurt នៃពាន UEFA Super Cup រដូវកាល ២០២១-២២នេះ  Real Madrid បានយកឈ្នះដោយលទ្ធផល ២-០។​ ២គ្រាប់ធ្វើបានដោយកីឡាករខ្សែការពារ David Alaba នាទី៣៧ និង Karim Benzema នាទី៦៥ ក្នុងកីឡដ្ឋាន Helsinki។ 
 
ជ័យជម្នះគ្រាប់ទីពីរជាការសហការយ៉ាងល្អរវាងដៃគូស្ថិតនៅតំបន់ប្រយុទ្ធរបស់ Real គឺ Vinicius JR បានបញ្ជូនបាល់យ៉ាងល្អទៅ Benzema សម្រេចគ្រាប់បានទីពីរនេះ។ កាលរដូវកាលចាស់ Vinicius JR បានបញ្ជូនបាល់ឱ្យ Benzema ស៊ុតចំនួន ១០លើក នឹងបានក្លាយជាដៃគូតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់សម្រាប់ក្រុម Real Madrid។
 
ស៊ុត ១គ្រាប់ទល់ Frankfurt និងជាគ្រាប់បាល់ទី ៣២៤ប្រចាំ Real ធ្វើឱ្យ Benzema ក្លាយជាកីឡាករទីពីរដែលស៊ុតគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពី Ronaldo ដែលជាកីឡាករលំដាប់ទីមួយនៅ Real Madrid ដែលស៊ុតបានរហូតដល់ ៤៥០គ្រាប់អំឡុងពេល ៩ឆ្នាំនៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ ២០០៩ ដល់ ២០១៨៕
 
 

Tag:
 Karim Benzema
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com